ចិន៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Yang Mi ត្រូវបានគេប្រទះឃើញ បង្ហាញមុខជាមួយបុរសវ័យក្មេងម្នាក់ ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា នាងមានគូស្នេហ៍ថ្មី ដែលរូបភាពទាំងនោះ ដែលគេប្រមាញ់បាន កំពុងចែកចាយពេញអ៉ីនធើណែត។

ជាក់ស្តែង ក្នុងរូបភាពទាំងនោះ តារាស្រី កូនមួយរូបនេះ បានពាក់ម៉ាស់ ហើយមួក បិទបាំងអត្តសញ្ញាតិរបស់នាងយ៉ាងតឹងរ៉ឹង ខណៈពេលដែលបុរសដែលអមជាមួយនាង​ ត្រូវបានដឹងជាបុរសរូបសង្ហា គ្មានអ្វីបិទបាំង ដោយបានបង្ហាញខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Sohu មុនពេលនោះ Yang Mi បានចូលស្ប៉ា។ បន្ទាប់​មក​នាង​ក៏​ត្រឡប់​មក​សណ្ឋាគារ​វិញ​ជាមួយ​បុគ្គលិក។ នៅ​ម៉ោង​ប្រហែល​៩​យប់ នាង​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅម្តងទៀត ដែលបុរសនោះបានរង់ចាំនាងនៅទីនោះ ដោយបានបណ្តើរគ្នាយ៉ាងត្រកងទៅផ្ទះរបស់នាងតែម្តង។ 

ក្រោយពី​ពាក្យ​ចចាមអារ៉ាម​មាន​គូស្នេហ៍​ថ្មី តារា​រូប​នេះ​មិន​បាន​ឆ្លើយ​តប​ទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយនៅលើ Weibo បានបង្ហាញថា យុវជនរូបនេះ គឺជាជំនួយការរបស់ អ្នកដឹកនាំរឿងដ៏ល្បីល្បាញ ក្នុងវិស័យកម្សាន្តចិនម្នាក់៕

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម

Yang Mi 
បុរសខ្ពស់សង្ហា ដែលពាក់អាវក្រៅខូប៊យ
រូបភាពដែលគេចាប់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]