ភ្នំពេញ៖ គិតត្រឹមម្សិលមិញនេះ ចំនួនអ្នកដែលមកចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនកើនឡើងរហូតដល់លើសពី៩០ភាគរយ នេះបើតាមអះអាងរបស់ក្រសួងសុខាភិបាល។
ដោយឡែក គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ចំនួនអ្នកដែលមកចាក់វ៉ាក់សាំង សរុបគ្រប់វ័យមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៤៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
២. កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨នាក់។
៣. កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់។
៤. កុមារអាយុ ០៥ឆ្នាំ មាន ១១៧,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់។
៥. កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៣២,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
យ៉ាងណាមិញ ចំនួនលទ្ធផលសរុបនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មានមធ្យមភាគសរុប ៩១,៦៥% ៕
ប្រភព៖ ក្រសួងសុខាភិបាល
សូមចូលទស្សនាទិន្នន័យអ្នកចាក់វ៉ាក់សាំងសរុបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]