ពិភពលោក÷ កាលពីពេលថ្នីៗកន្លងទៅនេះ យោងតាមប្រភពព័ត៌មានពីគេហទំព័រសារព័ត៌មានCNN បានឲ្យដឹងថា ក្រោយពេលបានជួបប្រធានាធិបីរុស្សីលោកវ៉្លាឌីមៀពូទីន តាមរយ:ទូរស័ព្ទរួចមកអស់រយ:ពេលជាង៩០នាទីរួច ប្រធានាធិបតីបារាំងលោក Emmanuel Macron ជឿជាក់ថាស្ថានភាពអាក្រក់បំផុតនឹងមកដល់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកគិតថាប្រធានាធិបតីរុស្សីលោក Vladimir Putin ហាក់ដូចជានៅមានបំណងចង់ដណ្តើមយកអ៊ុយក្រែនទាំងមូលតែម្តង។
សូមបញ្ជាក់ផងដែរថាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនគិតមកត្រឹងថ្ងៃសុក្រនេះ មានរយ:ពេលជាង៩ថ្ងៃហើយ ដោយការប្រយុទ្ធដំបូងបានផ្តើមឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ស្របពេលដែលសង្រ្គាមមួយនេះបានឆក់យកអាយុជីវិតប្រជាជនស្លូតត្រង់ និងទាហាន ព្រមទាំងប្រជាជនរាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីប្រទេសខ្លួនដើម្បីគេចពីសង្រ្គាម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]