រុស្សី÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថាទីភ្នាក់ងារអវកាសរុស្ស៊ី (Roscosmos) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសរុស្ស៊ីបានសម្រេចបញ្ឈប់ការផ្គត់ផ្គង់ម៉ាស៊ីនគ្រាប់រុ៉ក្កែតទៅកាន់ សហរដ្ឋអាមេរិកហើយ ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងលើរុស្ស៊ីជុំវិញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ 

គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុក្កែតសំខាន់ៗចំនួន២ របស់សហរដ្ឋអាមេរិក ក៏ពឹងផ្អែកលើការប្រើប្រាស់ម៉ាស៊ីនរុញច្រាន ដែលទិញមកពីប្រទេសរុស្ស៊ីដែរ ដោយនៅក្នុងនោះរួមមានរ៉ុក្កែត អាត់ឡាស់ ហ្វាយ (Atlas V) របស់ក្រុមហ៊ុន ULA ដែលមានតួនាទីចម្បង ក្នុងការបញ្ជូនសម្ភារៈសំខាន់ៗ របស់ក្រសួងការពារជាតិ អាមេរិក ក៏ដូចជាបេសកកម្មអវកាសតម្លៃរាប់ពាន់លានដុល្លារ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយរុ៉ក្កែតនេះ ប្រើ ប្រាស់ម៉ាស៊ីន RD-180 របស់រុស្ស៊ី។ រីឯរ៉ុក្កែត អាន់តារស (Antares) របស់ក្រុមហ៊ុនអាមេរិក ន័សរ៉ូប ហាំមែន (Northrop Grumman) ក៏ប្រើម៉ាស៊ីនរបស់រុស្ស៊ីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសម្រេចចិត្តឈប់ផ្គត់ផ្គង់គ្រឿងម៉ាស៊ីនគ្រាប់រ៉ុក្កែតឲ្យសហរដ្ឋអាមេរិកនេះ គឺជាការសងសឹកចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើរុស្ស៊ី៕

ប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]