ចិន៖ ថ្មីៗនេះ យោងតាម សារព័ត៌មាន On បានរាយការណ៍ឲ្យដឹងថា ក្រុមការងារនៃខ្សែភាពយន្តថ្មី ដែលតារាប្រុស លោក Donnie Yen បានចូលរួមសម្ដែង បានចេញផ្សាយនូវរូបថតនៅពីក្រោយឆាក របស់លោក អំឡុងពេលថត ដែលជារូបភាពដ៏គួរឲចាប់អារម្មណ៍យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ បានបង្ហាញថា ខាងផលិតករក៏បានចែករំលែកពីរឿងរ៉ាវ របស់ លោក Donnie Yen ដែលអាចសម្តែងបាន មួយរយភាគរយនៃឈុតឆាកសកម្មភាពក្នុងរឿង ដូចជា ព្យួរនៅលើច្រាំងថ្មចោទ ត្រាំនៅក្រោមទឹកជ្រោះ ព្រមទាំងត្រូវបានគេកប់នៅក្រោមរន្ធព្រិល ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្នកដឹកនាំរឿងបាននិយាយថា ក្រុមការងារភាពយន្ត ថែមទាំងបានទិញធានារ៉ាប់រងក្នុងតម្លៃ ១០០ លានយ័ន (ប្រហែលជាង ១៥ លានដុល្លារអាមេរិក) សម្រាប់ Donnie Yen ខណៈក្នុងពេលថត តារាសម្ដែងរូបនេះ ធ្លាប់ធ្លាក់ទៅក្នុងផ្ទាំងទឹកកក ហើយនៅពេលដែលបុគ្គលិកនាំឡើងដល់ច្រាំង រាងកាយរបស់លោក មានសភាពស្ពឹក និងរងរ.បួ.សជាច្រើនកន្លែង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]