ភ្នំពេញ៖ កាលពីថ្ងៃទី ១៩ កុម្ភះ ឆ្នាំ ២០២២ មានព្រឹត្តិការណ៍ដ៏រំភើបនិងជាពិធីសិរីសួស្តីមួយបានកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នៃការចាប់ផ្តើមឈានចូលប្រឡូកលើវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះយ៉ាងគួរអោយកត់សំគាល់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបុស្បា អ៊ិនវេសម៉ិន បានប្រារព្ធរៀបចំឡើងនូវ ពិធីសិរីសួស្តីមង្គលគឺ “ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានបុស្បា” ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនិងភ្ញៀវកិត្តិយសជាច្រើន រួមទាំងក្រុមការងារក្នុងក្តីសោមនស្សរីករាយ។

ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងតាំងពីម៉ោង៧ព្រឹកតមក តាមលំនាំប្រពៃណីទំនៀមទំនៀមទម្លាប់ និងដំណាក់កាលសំខាន់ៗដូច ពិធីក្រុងពាលី ពិធីសូត្រមន្តប្រស់ព្រំសុំសេចក្តីសុខសេចក្តីចម្រើន និងបានដង្ហែគ្រឿងរណ្តាប់លើអាសនៈ ឆ្ពោះទៅកាន់រណ្តៅជ័យ និងចុងក្រោយគឺការអញ្ជើញឡើងទៅកាន់ឆាកនៃពិធីដើម្បីចុចប៊ូតុងនៃការចាប់ផ្តើមបុកគ្រឹះ ដើម្បីបើកអោយមានដំណើរការការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងលំនៅដ្ឋាន បុស្បា ទី១ ក្រោមវត្តមានពីថ្នាក់ដឹកនាំ និងបុគ្គលសំខាន់ៗនៃ ក្រុមហ៊ុនបុស្បាអ៊ិន វេស មិន ព្រមជាមួយកិច្ចស្វាគមន៍អំណរសាទរដ៏កងរំពង ពីសំណាក់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ។

ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា

បន្ទាប់ពីពេលវេលាដ៏ថ្លៃថ្លានៅលើឆាកកិត្តិយសរួចមក ក៏បានឈានចូលដល់ពិធីសំណេះសំណាលនិងការផ្តល់ជូនបទបង្ហាញអំពីគម្រោង លំនៅដ្ឋាន បុស្បា ទី១ ដោយលោកស្រី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបុស្បាអ៊ិន វេស មិន “នាង ខូរី“ បានអញ្ជើញថ្លែងជូននូវសន្ទរកថានិងជាកិច្ចស្វាគមន៍នៃកម្មពិធីដោយប្រសាសន៍ថា៖

នាង ខូរី

លោកស្រីក៏បានលើកឡើងផងដែរថា គម្រោងក៏យកចិត្តទុកដាក់លើការរៀបចំអោយមាន ការិយាល័យអាជីវកម្មខ្នាតធំ,តូច សួនច្បារ សួនកម្សាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ និងសេវាសាធារណៈផ្សេងៗទៀត។​ គម្រោងលំនៅដ្ឋាននេះផងដែរ គឺមានអំណោយផលនៃទីតាំងភូមិសាស្រ្តដ៏ល្អនាពេលអនាគត ដោយគម្រោងទាំងមូលគឺនៅតាមបណ្តោយផ្លូវ ២០អា ទំហំ៥០ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ២និងលេខ៣, ផ្លូវ៦០ម៉ែត្រដូចជាផ្លូវក្រវ៉ាត់ក្រុមទី៣ មហាវិថីសម្តេចតេជោហ៊ុនសែន និងមាន ប្រព័ន្ធធារាសាស្រ្ត ផ្លូវនិងប្រឡាយទំហំ៣២ម៉ែត្រជាច្រើនក្នុងតំបន់។ លក្ខណៈពិសេសទាំងនេះគឺពិតជាមានអំណោយផលល្អដល់ការរស់នៅនិងប្រកបអាជីវកម្មរបស់ប្រជាជនយ៉ាងពិតប្រាកដ។ 

 ត្រឹមតែគម្រោងលំនៅដ្ឋានដ៏សំបូរបែបមួយមុខនោះគឺ ពុំទាន់គ្រប់គ្រាន់ឡើយ សម្រាប់ការកសាងសហគមន៍ដ៏សុខដុម សុខសាន្ដ និងរឹងមាំមួយ ហេតុដូច្នេះហើយទើប បុស្បា អ៊ិនវេសម៉ិន បានត្រៀមរួចជាស្រេច ក្នុងការពាំនាំមកនូវភាពងាយស្រួលទៅលើសេវាចំបាច់នានាដើម្បីបំពេញនូវតម្រូវការក្នុងបរិបទរស់នៅបែបទាន់សម័យ។ មិនតែប៉ុណ្ណោះ យើងខ្ញុំបានប្ដេជ្ញាក្នុងការពាំនាំនូវ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗដទៃទៀត ចូលមកក្នុងសហគមន៍នេះ។

ពាក្យថាបុស្បាមានន័យថា រាជនីនៃសព្វផ្កាទាំងពួង ដែលតំណាងឲ្យ កិត្យានុភាព ភាពសុខដុមរមនា វិបុលភាព ផាសុកភាព និងគុណភាព​ ទាំងនេះសុទ្ធសឹងតែជាគុណតម្លៃនៃចក្ខុវិស័យ ទៅលើការស្ថាបនាលំនៅដ្ឋាន និងសហគមន៍របស់ បុស្បា​ អ៊ិនវេសម៉ិន។

ដូចដែលបានរៀបរាប់ជូនខាងលើនេះ គម្រោងទាំងនេះគឺគ្រាន់តែជាចំនុចចាប់ផ្ដើមនៃទស្សនវិស័យប្រកបដោយនិរន្ដរភាពរបស់ក្រុមហ៊ុន បុស្បា អ៊ិនវេសម៉ិន។ យោងតាមចក្ខុវិស័យរបស់ស្ថាបនិក គឺលោកជំទាវអគ្គនាយិកា ម៉ឺន ស្រីណែត “ក្រុមហ៊ុន បុស្បា អ៊ិនវេសម៉ិន នឹងខិតខំឲ្យអស់ពីកំលាំងកាយចិត្តក្នុងការអភិវឌ្ឍគម្រោងទាំងមូល ក្នុងន័យបង្កើតជាប្រយោជន៍រួមមួយសម្រាប់ការរស់នៅដ៏សុខដុម និងភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ និង មជ្ឈដ្ឋានជុំវិញ”។

ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា
ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់លំនៅដ្ឋានបុស្បា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]