បរទេស៖ កាលពីពេលថ្មីៗនេះ រូបភាពជាច្រើន ដែលគេប្រមាញ់បាន កំពុងចែកចាយពេញអ៉ីនធើណែត នៃតារា​សម្ដែង Jennifer Lawrence ត្រូវបានគេប្រទះឃើញជាសារធារណៈលើកដំបូង ក្រោយ​ពីបានសម្រាល​កូន​ដំបូង​កាល​ពី​ខែ​កុម្ភៈ។

ក្នុងរូបភាពទាំងនោះ តារាវ័យ 31 ឆ្នាំរូបនេះ ស្លៀកពាក់ឈុតរលុង និងស្បែកជើងប៉ាតា បានទៅដើរលេងជាមួយមិត្តភ័ក្តិនៅទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ ដែលរូបសន្លឹកទាំងនោះ បានបន្តចែកចាយពាសពេញអ៉ីនធើណែតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ Jennifer ដូចម្តាយភាគច្រើន បានផ្លាស់ប្តូររូបរាង មិនអាចត្រលប់មកវិញនូវចង្កេះស្ដើងរបស់នាងបានទេ បន្ទាប់ពីសម្រាលកូនបានជិតមួយខែ ប៉ុន្តែសម្រស់របស់នាងគឺ នៅតែស្អាតដដែល ទោះបីមិនបានធើខ្លួនក៏ដោយ។

កាលពីសប្តាហ៍មុន TMZ បានរាយការណ៍ថា Jennifer Lawrence បានសម្រាលកូនហើយ ប៉ុន្តែថ្ងៃខែឆ្នាំកំណើត និងភេទរបស់ទារកមិនត្រូវបានដឹងនោះទេ។ ច្ចុប្បន្ន តួអង្គ «The Hunger Games» រក្សាព័ត៌មានអំពីទារកជាឯកជន។ នាង​ក៏​ចំណាយ​ពេល​ភាគច្រើន​នៅ​ផ្ទះ​មើល​ថែ​កូន ហើយ​គ្មាន​គម្រោង​ត្រឡប់​មកសម្តែងវិញនោះទេ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]