ពេលជិតក្លាយជាម៉ាក់ប៉ាគេ ភាគច្រើនគ្នាយើងតែងតែរកវិធីសាស្ត្រថែទាំសុខភាពម្ដាយ និងកូនក្នុងផ្ទៃឲ្យបានល្អ ពិសេសនោះគឺចង់ឲ្យកូនកើតមករឹងមាំ និងប្រាជ្ញាវៀងវៃ។ បើចង់ឲ្យមានខួរក្បាលល្អតាំងពីក្នុងផ្ទៃមក ស្ត្រីពពោះអាចអនុវត្តសកម្មភាពងាយៗមួយចំនួន មិនចំណាយពេលយូរ ឬអាចធ្វើពេលម៉ាក់ៗទំនេរក៏បាន។
១. ហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរក្សារាងសមរម្យ និងមានសកម្មភាពរាងកាយច្រើនអំឡុងពេលពពោះ ជួយឲ្យគភ៌អភិវឌ្ឍខួរក្បាលបានល្អ។ ការហាត់ប្រាណបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុគីមីធ្វើឲ្យអារម្មណ៍ល្អចូលទៅដល់កូនក្នុងផ្ទៃ ជួយដល់ការលូតលាស់ខួរក្បាល។ លំហាត់ប្រាណក៏បណ្ដាលឲ្យរាងកាយបញ្ចេញអ័រម៉ូន Cortisol ដែលអាចជះឥទ្ធិពលដល់ខួរក្បាលគភ៌ អាចជួយឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃមក។
២. និយាយលេង ឬអានឲ្យកូនស្ដាប់
កូនក្នុងផ្ទៃអាចស្តាប់ឮសំឡេងយើងបានតាំងពីអាយុ ២៧សប្តាហ៍មក ដូច្នេះនៅខែទី ៥ នៃការមានផ្ទៃពោះ កូនយើងអាចឮសំឡេង និងអាចឆ្លើយតបទៅនឹងចលនាកើតឡើងនៅខាងក្រៅបានទៀតផង។ នេះមានន័យថា ការនិយាយ ច្រៀង ឬអានទៅកាន់កូនក្នុងផ្ទៃ អាចជួយឲ្យខួរក្បាលរបស់ពួកគេអភិវឌ្ឍបានលឿន។ មិនត្រឹមតែប៉ុណ្ណោះ នៅអាយុប៉ុននេះ អាអូនអាចបែងចែករវាងសំឡេង និងសម្គាល់សំឡេងរបស់ម្ដាយបានច្បាស់។
៣. កាត់បន្ថយស្ត្រេស រក្សាចិត្តឲ្យសប្បាយ
ជាធម្មតា ស្រីៗងាយប៉ះពាល់ផ្លូវចិត្តណាស់ បើនិយាយពាក្យសម្ដីខុសឆ្គងបន្តិច តែពេលពពោះ ផ្លូវចិត្តស្រីៗកាន់តែងាយរងផលប៉ះពាល់ទ្វេដង។ នេះដោយសារតែអ័រម៉ូន រាងកាយប្រែប្រួលណាមួយជួបអាការៈចាញ់កូនទៀត អ៊ីចឹងហើយងាយនឹងឆាប់ខឹងមួរម៉ៅ អាចជះឥទ្ធិពលមិនល្អដល់កូនផ្ទៃ។ ទោះយ៉ាងណាយើងអាចកែប្រែស្ថានការណ៍ទាំងនោះបាន ដោយម៉ាក់ៗព្យាយាមធ្វើចិត្តឲ្យរីករាយ ឬក៏អាចឲ្យស្វាមីជូនដើរលេងពេលទំនេរ ដើម្បីបង្កើនភាពផ្អែមល្ហែមក្នុងគ្រួសារ ក៏ដូចជាជួយឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃជាដើម។
៤. ញ៉ាំអាហារសម្រន់មានវីតាមីន និងរ៉ែ
ពេលពពោះ អាហារដែលម៉ាក់ៗញ៉ាំពិតជាសំខាន់ណាស់ដល់សុខភាពទាំងម្ដាយ និងកូន ហើយអាហារប្រចាំថ្ងៃសម្រាប់ស្ត្រីពពោះមិនមែនមានតែ ៣ ពេល/ថ្ងៃទេ ត្រូវមានអាហារសម្រន់ចន្លោះពេលបាយមួយៗទៀត។ ដូចនេះហើយ បើចង់ឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃមក ពេលទំនេរ ម៉ាក់ៗអាចញ៉ាំអាហារសម្រន់ល្អៗដែលសម្បូរជាតិដែក ជាតិកាល់ស្យូម ស័ង្កសី អាស៊ីដហ្វូលិក និងវីតាមីនផ្សេងៗដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬយ៉ាអួរ។
៥. ម៉ាស្សាក្បាលពោះ
ការសិក្សាជាច្រើនបានបង្ហាញថា ទារកក្នុងផ្ទៃអាចទទួលបានអារម្មណ៍នៃការប៉ះពីខាងក្រៅបាន ហើយការម៉ាស្សា ឬអង្អែលក្បាលថ្នមៗ អាចជួយជំរុញខួរក្បាលទារក និងធ្វើឲ្យទារកឆ្លើយតបទៅនឹងរំញោចជាមួយនឹងសកម្មភាពកើនឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]