ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានប្រកាសនូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា៖
ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ - បាងកក (សុវណ្ណភូមិ) នឹងដំណើរការ ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។ អ្នកអាចស្វែងរកកាលវិភាគហោះហើរ ក្នុងរូបខាងក្រោម៖
លើសពីនេះទៅទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃ វៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់៦ដងក្នុង ១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុតដល់ភ្ញៀវក្នុងប្រទេសទាំង២នេះ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី កោះតៃវ៉ាន់។ល។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មានយន្តហោះសម្រាប់ដឹកអ្នកដំណើររហូតទៅដល់ ១៦ គ្រឿង ដែលក្នុងនោះមាន Airbus A320-200 ចំនួន ១០ គ្រឿង, Airbus A321-200 ចំនួន ៦ គ្រឿង ជាមួយនឹង ភាគរយនៃអាត្រាការអនុវត្តទាន់ពេលវេលា (OTP) រហូតដល់ ៩៧.២៩% ភាពជឿជាក់នៃបច្ចេកទេស ៩៩.៧៣% និង មានអ្នកដំណើរសរុបជិត ១១ លាននាក់ បន្ថែមជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើអោយក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យដោយទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាបដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ” (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវត្ដី Global Business Outlook 2020។ ក្រុមហ៊ុន ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា "ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច" ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និង ភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
ទីក្រុងភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតជាច្រើន និង កន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំងដ៍អស្ចារ្យ សារមន្ទីជាតិដែលជាកន្លែងថែរក្សា និង ប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់របស់ខ្មែរ និងរូបចម្លាក់ច្រើនជាងគេលើសកលលោក រួមទាំងមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ចំណែកឯទីក្រុងបាំងកកវិញ មានទេសភាពដ៏ស្រស់ស្អាតរបស់ទូកទេសចរណ៏នៅតាមដងទន្លេ ចៅ ប្រាយ៉ា ព្រះបរមមហារាជវាំងដ៏ស្អាតអស្ចារ្យ និងមានផ្សាររាត្រីអ៊ូរអរជាច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]