ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន ASUS បានប្រារព្ធពិធីសម្ពោធផលិតផលឆ្នាំ ២០២២ ជាផ្លូវការ ដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED អោយសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។ យើងឃើញថា ម៉ូដែលទាំងនោះមានរហូតដល់ទៅ ៤ ប្រភេទធំៗ រួមមាន៖ សេរី ProArt Studiobook សំរាប់​ Content Creator កំរិតខ្ពស់, សេរី Vivobook Pro សំរាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង, សេរី Zenbook ថ្ មីសំរាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺ Tablet 2-1 ដែលមានឈ្មោះថា Vivobook 13 Slate OLED។ មិនតែប៉ុណ្ណោះយើងឃើញថា មានវត្តមានលោក Reanthort ដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ASUS លោក John Sey ដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ ញាMAM Lisa​ ដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។

កម្មវិធីសម្ពោធផលិតផល ASUS ឆ្នាំ ២០២២ជាផ្លូវការ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ProArt

ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសំរាប់អ្នកជំនាញផ្នែកច្នៃប្រឌិត ដូចជាអ្នកឌីស្ស៉ាញកំរិតធ្ងន់ អ្នកគូរគំនូរជីវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តំរូវអោយប្រើ Software ទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះ ASUS បានបញ្ចេញនូវម៉ូដែល ProArt ចំនួន២សេរី រួមមាន៖

- Studiobook Pro 16 OLED (W7600H3A): ត្រូវបានបំពាក់ដោCPU Intel Xeon W-11955M មានក្រាភិចកាត Nvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 11 PRO ដែលមានតម្លៃ USD4299 សំរាប់ទីផ្សារកម្ពុជា។

- Studiobook 16 OLED (H7600HM): ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4299 សំរាប់ទីផ្សារកម្ពុជា។

ProArt

ចំណុចពិសេសរបស់ម៉ូដែលទាំង២នេះ ក្រៅពី Specs សំរាប់ Creator យើងចាប់អារម្មណ៍ឃើញថា ការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ ដែលស័ក្តិសមបំផុតសំរាប់ Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសំរាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួល និងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpad មានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និងមានគ្រាប់ចុចចំនួន ៣​ ដែលគ្រាប់កណ្តាលគឺសំរាប់ចាប់បង្វិលប្លង់3Dផងដែរ។

ProArt

- Vivobook Pro:

Vivobook Pro ត្រូវបានបង្កើតឡើងសំរាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីអោយការងាររបស់ពួកគាត់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។​ ASUS បានបញ្ចេញលេខកូដចំនួន២សំរាប់ Vivobook Pro នេះ៖

- Vivobook Pro 16X OLED (N7600PC និង M7600QC): ដែល N7600PC ត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម 16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ 512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1299 

Vivobook Pro

- សេរី Zenbook:

ASUS បានបញ្ចេញម៉ូដែល២ សំរាប់ត្រកូល Zenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី២ និង ​Zenbook 14 Flip OLED ដែលមាន Numpad លើ Touchpad ព្រមទាំងអាចបត់បាន៣៦០ដឺក្រេ។ ម៉ូដែលទាំង២នេះ ត្រូវបានបំពាក់ទៅដោយ CPU Intel Corei7 ជំនាន់ទី១១ និងមានទំហំអេក្រង់ OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំង ដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែងជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដ UX5400EA មានតម្លៃត្រឹមតែ USD1299 ។ រីឯ Zenbook 14 Flip OLED ដែលមានលេខកូដ UP5401EA មានតម្លៃត្រឹមតែ USD1349 តែប៉ុណ្ណោះ។

   សេរី Zenbook

- Vivobook 13 Slate OLED:

ម៉ូដែលចុងក្រោយដែល ASUS បានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះគឺជាកុំព្យូទ័រ 2 in 1 ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបាន ដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកំសាន្តដ៏មានគុណភាពផង និងអាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3 អ៊ីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកំសាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម 8GB អង្គផ្ទុកទិន្នន័យទំហំ 256GB និងមានរបស់ផ្គុំ១ឈុតមកជាមួយទៀតរួមមាន៖ ប៊ិចASUS ជើងទម្រ ​Keyboard និងសំបងស្រោមកុំព្យូទ័រថែមទៀតផង៕

 Vivobook 13 Slate OLED

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]