ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ​ តែ​ក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅ​ទៀត​ ​ស៊ុតក៏មានផ្ទុកមកជាមួយនូវ ​អាស៊ីត​អាមីណូ​សំខាន់ៗ​ផងដែរ។

១.ស៊ុតអាចជួយដល់សុខភាពបេះដូង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះ​លាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺ​បេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន​(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។

២.ជួយទ្រទ្រង់សុខភាពភ្នែក

ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ ផ្នែកលឿងនៅក្នុងស៊ុត​មានផ្ទុកទៅដោយ សារធាតុ ការូទីន (carotene)ជាច្រើន ជាពិសេសសារធាតុ lutein និង zeaxanthin ដែលមានសារៈសំខាន់ក្នុងការការពារពីជំងឺភ្នែកឡើងបាយ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុត​ក៏​ជា​ប្រភព​នៃ​វីតាមីន A ថែមទៀតផង។ ដូច្នេះ ស៊ុតនៅតែក្លាយជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន គ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយរបស់យើង​ប្រចាំថ្ងៃ។

៣. ជួយសម្រកគីឡូ

ថ្វីត្បិតតែស៊ុតមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ិនខ្ពស់មែន ប៉ុន្ដែក៏បានរួមណែក​ជួយ​ឲ្យ​យើង​ស្រកគីឡូផងដែរ។ តួយ៉ាងនៅពេលមានអារម្មណ៍ឃ្លាន យើងក៏អាចញ៉ាំស៊ុត ១ ទៅ ២គ្រាប់​ជា​អាហារសម្រន់ ដោយអាចជួយ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើន​លើស​កម្រិត ជាពិសេស​ជួយ​កាត់​បន្ថយ​បរិមាណ​​កាឡូរី។ ដូច្នេះសម្រាប់អ្នក​ចង់​សម្រក​គីឡូ គួរកុំ​រំលង​ស៊ុតឲ្យសោះ ។​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]