បរទេស៖ រឿងរ៉ាវនៃការស្លាប់របស់តារាសម្តែងស្រី Tangmo Tida បានធ្វើឲ្យមហាជនជាច្រើន បានតាមដាន ក៏ដូចជាតោងស្អិត ដែលនៅតែជាទីចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម ខណៈតែពេលនេះ បានអូសបន្លាយជាច្រើនថ្ងៃមកហើយ តែមិនទាន់បានរកឃើញ តម្រុយ និងបានបិទសំនុំរឿងនៅឡើយនោះទេ។

ជាក់ស្តែងថ្មីៗនេះ ម្ដាយ Tangmo ត្រូវបាន គេលើកមកនិយាយធ្វើជាប្រធានបទគ្រប់ៗគ្នា នៃការ បានទទួលប្រាក់សងជម្ងឺចិត្តពី ដើម្បីជាធ្នូរដោះដូរនឹងការលើកលែងទោស ដោយបានទទួល ទឹកប្រាក់ ជិត ១ លានដុល្លារ ពី ហាយសូ លោក Por ដែលករណីនេះ ត្រូវបានគេចែកចាយ ពាសពេញអ៉ីនធឺណែត ក៏ដូចជាត្រូវបានមហាជន ហួសចិត្តខ្លាំងណាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ករណីមួយនេះ មិនទាន់ដឹងទៅជាយ៉ាងណានោះទេ តែអ្នកម្តាយរបស់ Tangmo ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ​ មិនសំចៃមាត់ ដែលបានធ្វើឲ្យអ្នកគ្រប់គ្នា បង្វែអារម្មណ៍ ការស្អប់ ពី កាទីន មកកាន់អ្នកស្រីវិញ ដោយបានគេលើកឡើងថា គ្មានអារម្មណ៍មានភាពជាម្តាយឬទេ ឬក៏ដោយសារ មិនបានបីបាច់ចិញ្ចឹមតាំងពីតូច បានជាកូនស្រីស្លាប់មួយទាំងមូល តែបែរជាលើកលែងទោស ត្រឹមតែលុយ ជិត១​​លានបែបនេះ។

តួយ៉ាងករណីមួយនេះ មានភាពស្រដៀងគ្នាទៅនឹង ករណី ទ្រព្យសម្បត្តិតារាស្រីដ៏ល្បី Goo Hara បានត្រូវធ្លាក់ទៅលើ ឪពុកម្ដាយរបស់នាងទៅវិញ ប្រហែលជា ១០លានដុល្លារ នៅពេលដែលនាងស្លាប់ ដែលត្រូវបានដឹងថា ម្តាយរបស់តារាស្រីរូបនេះ បានបោះបង់ចោលរូបនាង ចាប់តាំង អាយុ ​១៤ ឆ្នាំមកម្លេះ។

ជារួមមក វាមានភាពស្រដៀងទៅនឹង តារាស្រី Tangmo ដែលម្តាយ បានចាកចេញពីនាង តាំងអាយុ ៣ ឆ្នាំមកម្លេះ ដោយគេបានគិតថា ម្តាយតារាស្រីទាំង ២ដួងនេះ ត្រូវបានគេលើកមកនិយាយ ការនៅរស់ មិនបានផ្តល់ការស្រលាញ់ទៅកូន រហូតដល់កូនជួបអកុសលត្រូវស្លាប់ តែបែរជាទទួលផលប្រយោជន៍ពីកូនទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Goo Hara
Tangmo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]