រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។
សូមបញ្ជាក់ផងដែរថា ដំបូងឡើយគម្រោងសាងសង់ស្ពានមួយខ្សែនេះ មានជម្រើសទីតាំងចំនួនពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សាររាត្រី ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ។ បន្ទាប់ពីបានសិក្សាលំអិត សម្តេចតេជោ ហ៊ុន សែន ក៏បានបានសម្រេចជ្រើសយកជម្រើសទី២ ដោយសង់ចេញពីផ្សាររាត្រី ទៅកាន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះការសម្រេចយកជម្រើសទីពីរនេះ ពីព្រោះតែតាមការសិក្សាជម្រើសទី២ គឺអាចចូលរួមជួយកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ និងចំណេញពេលវេលា ព្រមទាំងកាត់បន្ថយការកកស្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានមួយភាគធំថែមទៀតផង៕
ប្រភព៖: គេហទំព័រសារព័ត៌មាន freshnew
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]