កម្សាន្ត៖ ជាការពិតណាស់ ឈ្មោះជាអ្នកគ្រប់គ្រង ជាធម្មតាគឺជាអ្នកទទួលបន្ទុកលើការទទួលចំណូល និងចំណាយរបស់កូនចៅ ពិសេសអ្នកគ្រប់គ្រងក្នុងសិល្បៈ គឺត្រូវរ៉ាប់រងរឿងការធ្វើកិច្ចសន្យាភាពយន្ត ការផ្សាយពាណិជ្ជកម្ម ការចេញតាមកម្មវិធីផ្សេងៗ និងរៀបចំកាលវិភាគសម្រាប់សិល្បករផងដែរ។
ជាមួយគ្នានេះដែរ បើនិយាយជារួម អ្នកគ្រប់គ្រងសិល្បៈករ មិនខុសពីសមាជិកគ្រួសារអ្នកសិល្បៈឡើយ។ដូច្នេះហើយ ពេលខ្លះ ក្រោយរួមការងារជាមួយគ្នាយូរៗទៅ ធ្វើឲ្យអ្នកគ្រប់គ្រងនិងសិល្បៈករមានភាពស្និទ្ធស្នាល រហូតទុកចិត្តទុកថ្លើមគ្នា ឲ្យជួយតារាល្បីៗទាំងនោះពេលជួបការលំបាកក្នុងជីវិត។ ប៉ុន្តែ ព្រោះតែការទុកចិត្តពេកនោះហើយ បែរជាធ្វើឲ្យតារាអាស៊ីប៉ុន្មាននាក់ខាងក្រោមនេះ ត្រូវបានអ្នកគ្រប់គ្រងបោ.កប្រា.សលុយកាក់ជាច្រើន និងបំ.ពា.នលើរាងកាយពួកគេថែមទៀតផង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.នៅប្រទេសចិន
-Wang Bao Qiang
នៅចុងឆ្នាំ ២០១៦ ឧស្សាហកម្មកម្សាន្តចិនមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលថា Ma Rong ដែលពេលនោះនាងនៅជាភរិយារបស់ Wang Bao Qiang នៅឡើយ នាងមានទំនាក់ទំនងស្នេហាជាមួយអ្នកគ្រប់គ្រងតារាប្រុសរូបនេះ។ អាក្រក់ជាងនេះទៅទៀត Ma Rong និងអ្នកគ្រប់គ្រងនោះ បានរៀបគម្រោងរៀបចំទ្រព្យសម្បត្តិប្តីរបស់នាង។ ទីបំផុតអ្នកគ្រប់គ្រងនោះ ត្រូវបានកាត់ទោសឲ្យយជាប់ព.ន្ធ.នាគាររយៈពេល ៦ឆ្នាំពីបទកាន់កាប់ទ្រព្យសម្បត្តិគេ។
-Zhao Liying
ក្នុងឆ្នាំ ២០១៥ នាងធ្លាប់ត្រូវបានអ្នកគ្រប់គ្រងបង្កា.ច់បង្ខូ.ចកេរ្តិ៍ឈ្មោះ។ ពីមុន Zhao Liying ធ្វើការជាអ្នកសិល្បៈនៅក្រោមក្រុមហ៊ុនមួយ ជាមួយអតីតអ្នកគ្រប់គ្រងរបស់នាង។
២.នៅប្រទេសថៃ
-Tangmo Nida
កាលពីថ្ងៃទី២៤ ខែកុម្ភៈ Tangmo ត្រូវបានបញ្ជាក់ថា បានបា.ត់ខ្លួននៅកណ្តាលទន្លេចៅប្រាយ៉ា លុះដល់ម៉ោង១រសៀលថ្ងៃទី២៦ កុម្ភៈ ទើបរកឃើញស.ពនាង។ នៅពេលរឿងរ៉ាវកើតឡើងហើយ អ្នកគ្រប់គ្រងរបស់ Tangmo នាង Kratik និយាយក្នុងបទសម្ភាសន៍ថា «បើមិត្តខ្ញុំស្លាប់ លុយក៏បាត់ ការងារក៏លែងមានដែរ» ពាក្យទាំងនោះ ត្រូវបានមហាជនជាច្រើនស្ដីឲ្យនាងថា ជាអ្នកគ្រប់គ្រងមុខលុយ។
៣.នៅប្រទេសកូរ៉េ
-BTS
ក្នុងឆ្នាំ ២០១៥ នៅពេលដែល BTS មិនទាន់មានឈ្មោះល្បីល្បាញប៉ុន្មាន ពួកគេគឺជាជនរងគ្រោះនៃការរំ.លោ.ភបំ.ពា.នដោយអ្នកគ្រប់គ្រង។ នៅពេលនោះ គេហទំព័រព័ត៌មានកូរ៉េបានបញ្ចេញរូបភាពមួយដែលថតបានខណៈពេលដែលអ្នកគ្រប់គ្រងក្រុមកំពុងលើកដៃវា.យ សមាជិក Jungkook និង សមាជិក V។ មិនយូរប៉ុន្មាន អ្នកគ្រប់គ្រងនោះ ក៏ត្រូវបាន Big Hit បណ្ដេញចោលពីក្រុមហ៊ុន។
-Song Hye Kyo
តារាស្រីរូបនេះ ក៏ធ្លាប់ត្រូវបានអ្នកគ្រប់គ្រងបង្ខូ.ចកេរ្តិ៍ឈ្មោះដែរ។ នៅខែមករាឆ្នាំ ២០០៥ តួឯកស្រីដ៏ស្រស់ស្អាតក្នុងរឿង Descendants of the Sun បានទទួលសំបុត្រជំរិតទារប្រាក់ពីអតីតអ្នកគ្រប់គ្រងរបស់នាង។ នៅក្នុងសំបុត្រនោះ អតីតអ្នកគ្រប់គ្រងបានគំរាមថា គេបានរៀបចំធុងទឹកអាស៊ីតជះដាក់ Song Hye Kyo និងម្តាយរបស់នាង ប្រសិនបើអ្នកទាំងពីរមិនព្រមផ្ញើលុយឲ្យគេទេ។
-Lisa (BLACKPINK)
នៅពាក់កណ្តាលឆ្នាំ ២០២០ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានរាយការណ៍ក្នុងពេលដំណាលគ្នាថា Lisa ) ត្រូវបានបោកប្រាស់ដោយអតីតអ្នកគ្រប់គ្រងរបស់នាង Jung Bo Kyung ជាមួយនឹងចំនួនទឹកប្រាក់ចំនួន ១ពាន់លានវ៉ុន។ Lisa បាននៅជាមួយ Jung Bo Kyung តាំងពីនាងនៅជាTrainee រហូតដល់ឆ្នាំ ២០១៦។ តាមពិត Jung Bo Kyung បានយកលុយដែលរកបានដោយ Lisa នោះយកទៅលេងល្បែងស៊ីសងទាំងអស់។ Lisa បានក្លាយជាជនរងគ្រោះរបស់អ្នកគ្រប់គ្រងដោយសារតែនាងទុកចិត្តគេខ្លាំងពេក។ នៅទីបំផុត សមាជិកក្មេងជាងគេរបស់ BLACKPINK បានសម្រេចចិត្តដោះស្រាយជម្លោះដោយសន្តិវិធី។
ប្រភព៖ kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]