តារាកម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូននិងអ្នកនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាស្គាល់អតីតតារាកំប្លែងវ័យក្មេង និងបច្ចុប្បន្នជាតារាចម្រៀងដ៏ល្បីម្នាក់ គឺនាយចឺមជាក់ជាមិនខាន។

យ៉ាងណាមិញ ក្រោយពីបានសាងទំនាក់ទំនងសេ្នហាជាមួយនឹងគូស្នេហ៍ជាស្រីស្អាត និងក៏ជាតារាសម្តែងមួយរូបរួចមក ហើយក្រោយសារមួយចំនួនរបស់គូស្នេហ៍តារាប្រុសរូបនេះរួច មានហ្វេនៗដែលជាអ្នកនិយមគាំទ្រមួយចំនួនផ្ទុះការងើយឆ្ងល់ថាតើស្នេហារបស់អ្នកទាំងពីរមានការរកាំរកូសឬក៏យ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ មហាជននិងអ្នកគាំទ្រហាក់បាត់មន្ទិលសង្ស័យទាំងស្រុង ក្រោយពេលដែលបានឃើញវីដេអូរបស់គូស្នេហ៍មួយគូនេះ គឺទាំងនាយចឺមនិងស្រីស្អាតជាគូស្នេហ៍បង្ហាញភាពសិទ្ធស្នាលដាក់គ្នាទៅវិញទៅមក ដោយនាយចឺមបានយកដៃទៅវែកសក់ឲ្យគូស្នេហ៍របស់ខ្លួនបង្ហាញពីក្តីស្រលាញ់ រហូតមានហ្វេនៗមួយចំនួនខមិនថាចង់លើសជាតិស្ករគ្រប់គ្នាតែម្តង៕

ចង់ឃើញថាតើគូស្នេហ៍តារាមួយគូនេះ ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

នាយចឺម 
នាយចឺម និងគូស្នេហ៍
នាយចឺម និងគូស្នេហ៍
នាយចឺម និងគូស្នេហ៍
នាយចឺម និងគូស្នេហ៍
នាយចឺម និងគូស្នេហ៍
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]