កូរ៉េខាងត្បូង៖ ពិតណាស់ តាំងពីបង្ហាញខ្លួនក្នុងក្រុម EXO ដំបូងៗរហូតមកដល់ពេលនេះ ក្រៅពីសមត្ថភាពច្រៀង និងសម្ដែងបានយ៉ាងល្អ សមាជិក Do Kyung Soo (D.O) នៅតែជាប់ឈ្មោះជាតារាប្រុសដែលមានមន្តស្នេហ៍ មុខមាត់ខ្យូតដូចកូនឆ្មា អ្នកណាឃើញក៏លង់នឹងសម្រស់លោកស្ទើរគ្រប់គ្នា។

 D.O 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
D.O 

ជាពិសេស បើក្រឡេកមកមើលរូបភាពមួយចំនួនខាងក្រោមនេះ នៅពេលដែល D.O ឡើងសម្ដែងលើឆាកតន្រ្តី ហើយបានធ្វើមុខខ្យូតៗ កំប្លែងៗ ហ្វេនៗលួចថតបាន មើលទៅតារាប្រុសរូបនេះ កាន់តែមើលគឺកាន់តែសង្ហា ហើយពិតជាមានចរិតក្រម៉ិចក្រមើមដូចកូនក្មេង គួរឲ្យក្នាញ់ខ្លាំងមែនទែនតែម្ដង។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងនិងសម្ដែងវ័យ ២៩ឆ្នាំរូបនេះ នៅតែទទួលបានការគាំទ្រច្រើនខ្លាំងដដែល មិនថាទាំងវិស័យចម្រៀង និងការថតខ្សែភាពយន្ត ខណៈប្រឡូកក្នុងឧស្សាហកម្មកម្សាន្តនេះជាង ១០ឆ្នាំមកហើយ។ ហើយក្នុងឆ្នាំ ២០២២ នេះ D.O ក៏ទទួលបានតំណែងតួឯកប្រុសក្នុងរឿង «진검승부​ ឬ True Sword Battle» របស់ទូរទស្សន៍ KBS2 ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 
មុខកំប្លែងខ្យូតៗ D.O 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]