រុស្សុី៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានCNN បានឲ្យដឹងថា រុស្ស៊ីបានត្រៀមដាក់ពង្រាយទាហានស៊ីឈ្នួលរហូតដល់ ១០០០ នាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលខាងមុខនេះ ខណៈដែលមន្ត្រីស៊ើបការណ៍សម្ងាត់ លោកខាងលិចបានព្រមានថាទីក្រុងមូស្គូអាច វាយលុកយកទីក្រុងរបស់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា ទាហានសុីឈ្នួលដែលរុស្សុីត្រៀមដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែននេះមិនមែនជាក្រុមទាហានរុស្សុីទេ ប៉ុន្តែជាទាហានមកពីបណ្តាប្រទេសនានាដែលរុស្សុីបានផ្តល់ប្រាក់កម្រៃចំពោះការងាររបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គិតមកត្រឹមថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងប្រទេសរុស្សុីនិងអ៊ុយក្រែនមានរយ:ពេលជាង១០ថ្ងៃហើយ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសម្លាប់ជីវិតប្រជាជនសុីវិល និងទាហានរាប់ពាន់នាក់ថែមទៀតផង៕

ទាហានរុស្សុី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]