ថៃ៖ ជាការពិតណាស់ ជុំវិញករណីនៃការស្លា.ប់របស់ តារាសម្ដែងស្រី Tangmo គឺត្រូវបានមនុស្សជាច្រើនតាមដានយ៉ាងកៀកកិត ជាពិសេស ខណៈ​ដែល​មាននិន្នាការរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ចាប់​ផ្តើម​ងាក​មក​ វា.យ​.ប្រ.ហា.​រ អ្នកស្រី Panida ដែលជាម្តាយរបស់តារាស្រីរូបនេះ បន្ទាប់ពីអ្នកស្រី បានបង្ហាញ និងបើកចិត្តលើកលែងទោសដល់ បុរសហាយសូរ ព្រោះតែបុគ្គលរូបនេះ បង្ហាញពីភាពស្មោះ ព្រមទាំងលុយ​សងជំ.ងឺចិត្ត ច្រើនសន្ធឹកសន្ធាប់។ 

តែទោះយ៉ាងណាក៏ដោយ ស្រាប់តែមានបញ្ហាមួយទៀតហើយ ដែលត្រូវបានចែករំលែក និងធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ បន្ទាប់ពី មានការ​ជីកកកាយព័ត៌មានចាស់ ​កាលពី​ឆ្នាំ​២០១៥​ ដែលថា ម្តាយ​ពិតប្រាកដ​របស់ តារាស្រី Tangmo បានទទួល​ម.រ.ណ.ភាព​ហើយ​។ ហើយ អ្នកស្រី Panida គឺមិនមែនជា​ម្តាយ​បង្កើតនោះទេ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ អ្នកស្រី Panida ស្រាប់តែចេញមកបញ្ជាក់យ៉ាងច្បាស់ៗទៅលើចម្ងល់របស់អ្នកតាមដានគ្រប់គ្នា ដោយបានលើកឡើងថា អ្នកស្រី គឺជាម្តាយពិតប្រាកដរបស់ Tangmo និង មិនមែនជាម្តាយចុងឡើយ។ ជាពិសេស អ្នកស្រី ថែមទាំងបង្ហាញទៀតថា ម្ដាយកូនអ្នកទាំងពីរគឺមានមុខមាត់ស្រដៀងគ្នា និងបានចិញ្ចឹមតាំងតែកើតដោយខ្លួនឯង ដោយគ្មានម៉ែដោះមើលថែនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
ម្ដាយ Tangmo
ម្ដាយ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]