កម្សាន្ត ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២២ ការ​ប្រកួត Miss Teen International Cambodia ក៏ទើបតែរកឃើញម្ចាស់ជ័យលាភី ខណៈក្នុងនោះ កញ្ញា ទៀង បូរមី បេក្ខនារីក្នុងចំណោម Top10 បើទោះបីមិនមែនជាម្ចាស់ជ័យលាភី ក៏ពិតមែន តែរូបនាង ត្រូវបានជ្រើសរើសឲ្យតំណាងកម្ពុជា ប្រកួត Miss Teen Universe នៅប្រទេសអារ៉ាប់រួម។

យ៉ាងណាមិញ កញ្ញា បានចាកចេញពីទឹកដីកម្ពុជា ហោះឆ្ពោះទៅកាន់ទីក្រុងឌូបៃ កាលពីដើមខែមីនា ដែលបច្ចុប្បន្ននេះ កញ្ញា កំពុងស្ថិតនៅក្នុងការប្រកួតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលឈុតតំណាងជាតិរបស់បវរកញ្ញារូបនេះវិញ កាន់តែធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ទាំងស្រស់ស្អាត និងប្លែកភ្នែក ដោយឈុតបង្កប់តែពណ៌ខ្មៅ និងទឹកមាសក្តី តែឈុតនេះ ពិតជាលេចធ្លោខ្លាំង គួរឲ្យទាក់ទាញ គួរបញ្ជាក់ផងដែរថា យុវតី ទៀង បូរមី ឆ្នាំនេះនាងមានអាយុ ១៦ឆ្នាំ ហើយមានកម្ពស់ដល់ទៅ ១,៧០ម៉ែត្រឯណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ទៀង បូរមី
  កញ្ញា ទៀង បូរមី
  កញ្ញា ទៀង បូរមី
  កញ្ញា ទៀង បូរមី
  កញ្ញា ទៀង បូរមី
  កញ្ញា ទៀង បូរមី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]