ហុងកុង៖ ថ្មីៗនេះ យោងតាមប្រភព HK01 បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Bosco Wong បានប្រកាសបិទភោជនីយដ្ឋានបែបលោកខាងលិច នៅហុងកុង ដែលការ​សម្រេច​ចិត្ត​របស់​តារាប្រុស​រូប​នេះ​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​តំបន់​ពិសេស​ បាន​ប្រកាស​រឹត​បន្តឹង​ ពីការការពារ ប្រឆាំង​ជំ.ងឺ.​រា.ត.ត្បា.ត ដោយ​ហាម​មិន​ឲ្យ​ទទួល​ទាន​អាហារ​ នៅ​នឹង​កន្លែង​ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​មេសា។

នៅក្នុងនោះដែរ លោក Bosco Wong បានចែករំលែកជាមួយនឹងខាងសារព័ត៌មានថា ខ្លួនបានខាតបង់ទឹកប្រាក់ជាង ១៣០០០០ ដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២២។ ហើយកាលពីពេលកន្លងមក តារាប្រុសរូបនេះ បានព្យាយាមគ្រប់គ្រង ដើម្បីរក្សាអាជីវកម្មភោជនីយដ្ឋានមួយនេះ ដោយប្រាក់ចំណូលពីសិល្បៈ និងមិនបញ្ឈប់បុគ្គលិក ឬកាត់បន្ថយបុគ្គលិកឡើយ ។ ដោយលោកបាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bosco Wong

តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង អាជីវកម្មភោជនីយដ្ឋានរបស់លោក បានកត់ត្រានូវការខាតបង់ ខណៈពេលដែល វិស័យសិល្បៈហុងកុង បានបញ្ឈប់ប្រតិបត្តិការ ដោយសារតែជំ.ងឺ.រា.ត.ត្បា.ត ផងដែរ ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Bosco Wong
Bosco Wong
Bosco Wong
Bosco Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]