ថៃ៖ ក្រៅពីទទួលបាននូវភាពជោគជ័យក្នុងការងារសិល្បៈហើយ តារាសម្ដែងប្រុស លោក Nadech ថែមទាំងបានបង្ហាញនូវភាពជោគជ័យរបស់ខ្លួនមួយទៀត ដែលកំពុងតែធ្វើឲ្យអ្នកម្ដាយមានភាពសប្បាយរីករាយ ជាមួយនឹងផ្ទះថ្មីយ៉ាងធំ ដែលកំពុងតែធ្វើការសាងសង់។

នៅក្នុងនោះដែរ រូបភាពបង្ហាញពីដំណើរការនៃការសាងសង់ផ្ទះដ៏ប្រណីត និងមានទីធ្លាធំទូលាយ ក៏បានបង្ហាញឲ្យឃើញពេញបណ្ដាញសង្គម ដើម្បីឱ្យអ្នកគាំទ្រ បានទស្សនាពីភាពឆើតឆាយ ជាលើកដំបូង។ជាពិសេស គម្រោងសាងសង់ផ្ទះមួយនេះ អាច​ចាត់​ទុក​ថា ​ជាក្ដី​សុបិន​មួយ​ទៀត​របស់ លោក​ Nadech  ព្រោះ​កន្លង​មក ខាង​សារព័ត៌មាន ​តែងតែ​ចេញ​មក​និយាយ​ ពី​ចេតនា​របស់​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ញឹក​ញាប់ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែម​ពី​​នេះ អ្នកម្ដាយ​របស់​ Nadech ក៏​បានបង្ហោះសារ ​បង្ហាញពីអារម្មណ៍សប្បាយរីករាយ ទៅកាន់កូនប្រុសដែលមានទេពកោសល្យ និងសម្រេចបាននូវភាពជោគជ័យមួយនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Nadech
Nadech
Nadech
Nadech
Nadech
ផ្ទះថ្មីរបស់ Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]