បរទេស៖ ត្រលប់ទៅខែវិច្ឆិកា ឆ្នាំ ២០២១ តារាចម្រៀងល្បី Camila Cabello និង Shawn Mendes បានប្រកាសជាសាធារណៈថា ពួកគេទាំងពីរបានដើរផ្លូវដាច់ដោយឡែកពីគ្នា បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ២ ឆ្នាំ។
ក្នុងនោះផងដែរ Elle បានរាយការណ៍ថានៅក្នុងបទសម្ភាសន៍ថ្មី ៗ ដែល Camila បានចែករំលែកជាលើកដំបូងថាហេតុអ្វីបានជាអ្នកទាំងពីរបែកបាក់គ្នា ដោយ តារាចម្រៀងរូបនេះជឿជាក់ថាការផ្លាស់ប្តូរចាប់យកអាជីព បានធ្វើឲ្យអ្នកទាំងពីរបែកគ្នា អស់អារម្មណ៍នឹងគ្នារៀងៗខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានលើកឡើងថា នាងបានផ្លាស់ប្តូរ ហើយគោលដៅជីវិតរបស់នាង ក៏បានផ្លាស់ប្តូរដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលពួកគេបានទាក់ទងគ្នា នាងបានលើកឡើងថា មិនមានអារម្មណ៍ សូម្បីតែពេលដែលនិពន្ធតន្ត្រី ឬក៏ធ្វើបទចម្រៀង ហើយឥឡូវនេះ នាងចង់ផ្តោតលើខ្លួននាង ជាងរឿងស្នេហាជាង។
យ៉ាងណាមិញ នេះជាលើកទីមួយ ដែលតារាចម្រៀងរូបនេះបានបើកចំហរអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Shawn Mendes ក្រោយអ្នកទាំងពីរ បានជ្រើសរើស ដើរផ្លូវរៀងខ្លួន ក្រោយទំនាក់ទំនងពួកគេបានបញ្ចប់កាលពីឆ្នាំទៅ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]