រាជធានីភ្នំពេញ ៖ ពិតណាស់ ទើបផ្អើលអស់សិល្បករ សិល្បការិនី និងមហាជនខ្មែរ ក្រោយពេល តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ឡើងងារជា ឧកញ៉ា កាលពីប៉ុន្មានសប្តាហ៍មុននេះ ដែលធ្វើឲ្យ តារាខ្មែរជើងចាស់ជាច្រើន ក៏ផ្ទុះការកោតសរសើរពីរូបលោកផងដែរ។

យ៉ាងណាមិញ ខណៈជោគជ័យ ទាំងការងារ ទាំងការរកស៊ីហើយនោះ បើងាកត្រឡប់ក្រោយពីអតីតកាល រូបលោកធ្លាប់ត្រូវគេរើសឲ្យច្រៀងដំបូង គ្រាន់ដើម្បីជំនួសតារាចម្រៀងបង្គោលតែប៉ុណ្ណោះ តែក្រោយមក ដោយសារមើលឃើញពីការខិតខំប្រឹងប្រែង និងសមត្ថភាពពិសេសរបស់រូបលោក ទើបលោកឧកញ៉ា ត្រូវជ្រើសរើសឲ្យក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រូបលោកបង្ហើបថា ជំនាន់មុនតម្លៃខ្លួនពេលច្រៀងត្រូវគិតជាយប់ ប៉ុន្តែងាកមកដល់ពេលនេះ ច្រៀងត្រឹមតែ៦បទសោះ រូបលោកអាចទទួលបាន តម្លៃដល់ទៅ១ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យហ្វេនៗស្តាប់ហើយ បើកភ្នែកធំៗតែម្តង ហេតុតែល្បីឈ្មោះ តម្លៃខ្លួនរបស់លោកឧកញ៉ា បានច្រើនដល់ថ្នាក់ផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត និងកូនស្រីពៅ
លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត