ថៃ៖ កាលពីថ្មី ៗ នេះអ្នកគ្រប់គ្រងរបស់ កំពូលតារាសម្តែងស្រីប្រចាំប្រទេស A Supachai បានប្រកាសលើបណ្តាញសង្គមថា ខ្លួន​និងតារាសម្តែងស្រី Aum Patcharapa នឹងចាត់ចែង ក៏ដូចជា រៀបចំធ្វើ​បុណ្យ​ស.ព Tangmo ជាមួយ​មិត្តភ័ក្តិ​ក្នុង​វិស័យ​សិល្បៈ។

ជាក់ស្តែងកាលបង្ហោះនោះ Supachai បានបង្ហោះរូបភាព ប្រាប់ពីទីកន្លែងនៃពិធីបុណ្យកាន់ទុក្ខតារាស្រីរូបនេះ ដោយការផ្លាស់ប្តូរទីកន្លែងនៃពិធីនេះ ដើមឡើយប្រារព្ធនៅ «Church of Happiness» នឹងប្តូរទៅជា «Bangkok Liberty Church» ដែលរំពឹងទុក ប្រារព្ធ នៅថ្ងៃទី ១១-១៣ ខែមីនា ដែលត្រៀមចំណាយក្នុង  ៥សែនបាត ប្រហែលជាង ១៥០០០ដុល្លារ) ក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាស្រី Tangmo Nida បានទទួលមរណៈភាព ដោយរំអិលជើងធ្លាក់ពីលើទូក ធ្វើឱ្យមហាជនជាច្រើន បានតោងស្អិត តាមដានឡើងជក់ចិត្ត នៃដំណើររឿងចាប់តាំង ពីថ្ងៃកើតហេតុរហូតមកដល់ពេល ដោយសំនុំរឿងមួយនេះ នៅឡើយមិនទាន់បិទនោះតេ ដែលគេមិនទាន់ដឹងថា ជាឧប្បត្តិហេតុ ឬក៏ជាឃាតកម្ម?

ប្រភព៖ khaosod.

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]