បរទេស៖ ខ្សែភាគយន្ត ដែលមានចំណងជើង «The Batman» ត្រូវបានឲ្យដឹងថា រកចំណូលបាន ២៦.៩ លានដុល្លារពីការបញ្ចាំងដំបូងនៅ Box Office ពិភពលោក ដែលសមិទ្ធិផលនេះហួសពីខ្សែភាពយន្តកំពូលវីរបុរស ជាច្រើនដែលបានចេញផ្សាយក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។

ជាក់ស្តែង The Hollywood Reporter រាយការណ៍ថា នៅអាមេរិកខាងជើង កំពូលវីរបុរសភាពយន្តរឿង «The Batman» រកចំណូលបាន ២១.៦ លានដុល្លារដំបូង ដោយនេះគឺជាចំណូល ដែលទទួលបានពីការបញ្ចាំងមុនកំណត់នៅថ្ងៃទី ១ ខែមីនា និងថ្ងៃទី ២ ខែមីនា ប្រភេទ IMAX សម្រាប់អ្នកគាំទ្រ ចង់ទស្សនាមុនថ្ងៃចាក់ផ្សាយជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមក្រៅប្រទេសវិញ ភាពយន្តរបស់អ្នកដឹកនាំរឿង Matt Reeves ក៏រកចំណូលបាន ៥.៣ លានដុល្លារ ពីការបញ្ចាំងថ្ងៃដំបូងផងដែរ ដោយសរុប​មក​មុន​ការ​ចេញ​ផ្សាយ ​ជា​ផ្លូវ​ការ​នៅ​អាមេរិក​ខាង​ជើង រឿង «The Batman» រក​បាន ២៦,៩ លាន​ដុល្លារ។

ទៀតសោត អ្នកជំនាញ បានរំពឹងទុកថា ក្នុងរយៈពេល ៣ ថ្ងៃខាងមុខ ខ្សែភាពយន្តនេះត្រូវបានគេសន្មត់ ទស្សនិ៍ទាយថា នឹងប្រមូលបានច្រើនជាង ២០០ លានដុល្លារអាមេរិកពី Box Office ពិភពលោក៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]