បរទេស៖ យោងតាមសារព័ត៌មាន AP បានចែករំលែកឱ្យដឹងថាតារាសម្តែង Angelina Jolie បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពយន្ត និងទូរទស្សន៍រយៈពេល ៣ ឆ្នាំជាមួយស្ទូឌីយោជាមួយនឹង Fremantle Studios ។

ក្នុងនោះ RTE ក៏បានប្រកាសថា Angelina Jolie បានចុះកិច្ចព្រមព្រៀងផលិតភាពយន្ដអន្តរជាតិរយៈពេលវែងជាមួយ Fremantle ដែលជាក្រុមហ៊ុនច្នៃប្រឌិត ផលិត និងចែកចាយឈានមុខគេរបស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចព្រមព្រៀង Fremantle បានឃើញតារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការរូបនេះ មិនត្រឹមជាផលិតករ អ្នកដឹកនាំ និងបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន មិនថាភាពយន្តឯកសារ និងរឿងភាគទូរទស្សន៍ ដែលតារាវ័យ ៤៧ ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យសម្តែងហូលីវូដ។

កាលពីឆ្នាំមុន Angelina Jolie បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរឿង «Eternals» ។ ការងារ​នេះ​ជា​ការ​វិល​ត្រឡប់​របស់​តារា​ស្រី​រូប​នេះ​បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំប៉ុន្មានចុងក្រោយ ​ជាមួយ​ក្រុម​គ្រួសារមកនេះ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]