តារាកម្សាន្ត៖ ខណ:ដែលកម្មវិធីបវរកញ្ញាភេទទីបីអន្តរជាតិឬ Miss Queen International ឆ្នាំ២០២២ខិតជិតចូលមកដល់ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកនិយមតាមដាននិងគាំទ្រវិស័យបវរកញ្ញាភេទទី៣ បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់របស់បេក្ខភាពបវរកញ្ញាភេទទីបីប្រចាំតំបន់អាសុីអាគ្នេយ៍ ដែលត្រៀមចូលរួមប្រកួតប្រជែងនាពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែងនៅក្នុងរូបថតរបស់បេក្ខភាពផ្លូវការទាំងនោះ មហាជន និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញាមួយនេះ បានសង្កេតឃើញថា បេក្ខភាពបវរកញ្ញាភេទទី៣ប្រចាំតំបន់អាសុីអាគ្នេយ៍នីមួយៗសុទ្ធតែមានមុខមាត់ស្រស់ស្អាត កម្ពស់ រាងរៅ និងកាយសម្បទាសមជាស្រីពិតៗ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថាកម្មវិធីប្រកួតបវរកញ្ញាភេទទី៣អន្តរជាតិឬ Miss Queen Cambodia គ្រោងនឹងរៀបចំប្រារព្ធឡើងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះ៕

ចង់ឃើញថាតើ បវរកញ្ញាភេទទី៣ប្រចាំតំបន់អាស៊ានស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

១/, បវរកញ្ញាភេទទីបី ប្រទេសកម្ពុជា

បវរកញ្ញាភេទទីបី ប្រទេសកម្ពុជា

២/, បវរកញ្ញាភេទទីបី ប្រទេសហ្វីលីពីន

បវរកញ្ញាភេទទីបី ប្រទេសហ្វីលីពីន

៣/, បវរកញ្ញាភេទទីបី ប្រទេសឥណ្ឌូនេសុី

បវរកញ្ញាភេទទីបី ប្រទេសឥណ្ឌូនេសុី

៤/, បវរកញ្ញាភេទទីបី ប្រទេសម៉ាឡេសុី

បវរកញ្ញាភេទទីបី ប្រទេសម៉ាឡេសុី

៥/, បវរកញ្ញាភេទទីបី ប្រទេសថៃ

បវរកញ្ញាភេទទីបី ប្រទេសថៃ

៦/, បវរកញ្ញាភេទទីបី ប្រទេសវៀតណាម

បវរកញ្ញាភេទទីបី ប្រទេសវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]