រាជធានីភ្នំពេញ ៖ ពិតណាស់ កម្មវិធី Beat The Best រដូវកាលទី១នេះ គ្រាន់តែចាប់ផ្តើម ការប្រកួតបង្ហាញសមត្ថភាពបេក្ខនារី បេក្ខជនភ្លាមនោះ ក៏ទទួលបានការចាប់អារម្មណ៍ និងសម្លេងគាំទ្រ យ៉ាងមានសន្ទុះពីសំណាក់មហាជន កម្មវិធីពោរពេញដោយបេក្ខភាព ដែលមានសមត្ថភាពខ្ពស់ៗ។

ជាមួយគ្នានេះ ការប្រកួតល្បីឈ្មោះ Beat The Best វគ្គផ្តាច់ព្រ័ត បានបញ្ចប់ទៅកាលពីយប់មិញនេះ ដោយម្ចាស់ពាន បានទៅលើ តារាចម្រៀង សួរ វិចិត្រ ដែលជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងបំផុត ក្នុងចំណោមបេក្ខជន៣រូបផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែ សួរ វិចិត្រ លើកពានភ្លាម គេក្រឡេកឃើញ បណ្តាអ្នកគាំទ្រ តារាចម្រៀង ឆន សុវណ្ណរាជ នាំគ្នាផ្អើលថា តារាចម្រៀងជើងចាស់រូបនេះ ជាតារាប្រុសនាំសំណាងខ្លាំងបំផុត ព្រោះ ក្នុងការប្រកួតចម្រៀង៣កម្មវិធីធំៗហើយ ឲ្យតែបេក្ខភាពបានចាប់ដៃគូ បកស្រាយចម្រៀងជាមួយរូបលោក ដឹងតែលើកពានហើយ។

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូនេះ មិនមែនកម្មវិធីអ្នកកំណត់នោះឡើយ ពោលគឺត្រូវឆ្លងកាត់ ការចាប់ឆ្នោតជាមុន ព្រោះទាំងនេះ សុទ្ធតែជាវិញ្ញាសារនៃការចម្រាញ់យក ម្ចាស់ជ័យលាភី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. ការប្រកួត The Voice Cambodia រដូវកាលទី1 

តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង ប៊ុត សីហា ក្នុងបទ«ទីក្រុងគ្មានមេឃ»

រូបភាព

២. ការប្រកួត Cambodia Idol រដូវកាលទី ១

តារាចម្រៀង  ឆន សុវណ្ណរាជ និង តារាចម្រៀង នី រតនា ក្នុងបទ«នឹកA ស្រឡាញ់ B»

រូបភាព

៣. ការប្រកួត Beat The Best រដូវកាលទី១

តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង សួរ វិចិត្រ ក្នុងបទ «អារម្មណ៏ពេលខូចចិត្ត»៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]