ថៃ៖ អាចនិយាយបានថា ក្រៅពីសមាជិកគ្រួសារហើយ លោក Bird ដែលជាមិត្តប្រុសរបស់ Tangmo គឺជាមនុស្សដ៏សំខាន់ម្នាក់ ដែលមហាជនជាច្រើន បានផ្តល់ការលើកទឹកចិត្ត ក្រោយពីការស្លា.ប់របស់ នាង ព្រោះចាប់តាំងពីថ្ងៃដែលបាត់ខ្លួន លោក Bird បានស្វះស្វែងរក ជាមួយក្រុមជួយសង្គ្រោះដោយក្តីបារម្ភចំពោះមិត្តស្រីរបស់ខ្លួនយ៉ាងខ្លាំង។
ដោយឡែក សម្រាប់អ្នកម្ដាយរបស់ Tangmo ក៏បានរៀបរាប់ បង្ហាញពីអារម្មណ៍អាណិតអាសូរទៅដល់ លោក Bird ដូចគ្នា ដោយបានប្រាប់ថា Bird ពិតជាគួរឲ្យអាណិតណាស់។ ជាពិសេស ម្ដាយរបស់នាង បានបន្ថែមថា លោក Bird បានសុំរបស់មួយចំនួន ដែលមានដូចជា ខ្នើយដេកជុំគ្នា តុក្កតា រូបភាពរបស់ Tangmo និងសុំរបស់របរដែលប្រើជាមួយនឹង Tangmo ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីថែមទាំងបានរៀបរាប់ទៀតថា Bird បានរង់ចាំ Tangmo អស់រយៈពេល ៧ ឆ្នាំ ហើយ ប៉ុន្តែបែរជាបានចំណាយពេលជាមួយគ្នា មិនដល់មួយឆ្នាំទៅវិញ។ ហើយការសម្ភាសរបស់អ្នកស្រី បានធ្វើឱ្យមនុស្សជាច្រើន រឹតតែលើកទឹកចិត្តដល់ Bird។ ព្រោះតាំងពីថ្ងៃដែល Tangmo ធ្លាក់ចូលទឹក លោកនៅតែបន្តបង្ហោះរូបភាពមិត្តស្រីជានិច្ច៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]