ហុងកុង៖ បើនិយាយដល់ភាពស្រស់ស្អាត មហាជនជាច្រើន តែងតែបាននឹកដល់តារាសម្ដែងជើងចាស់ Angie Chiu បើទោះបីជាពេលនេះ អ្នកស្រីមានវ័យ ៦៧ ឆ្នាំទៅហើយ ប៉ុន្តែនៅតែអាចបញ្ចេញសម្រស់ដ៏ទាក់ទាញ ទៀតផង។ 

ម៉្យាងវិញទៀត ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែមានការបង្ហាញឡើងឲ្យឃើញនូវរូបភាពជាច្រើនសន្លឹករបស់ Angie Chiu ជាមួយនឹងស្ទីលប្លែកៗផ្សេងៗគ្នា ដែលរូបភាពទាំងនោះគឺជារូបភាព កាលពីនៅក្មេងវ័យ ដែលមានការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យទៅតាមពេលវេលានោះ ព្រមទាំងបញ្ចេញនូវមុខមាត់ ស្នាម​ញញឹម​ភ្លឺ​ចែង​ចាំង និង​អាកប្បកិរិយា​ យ៉ាងមាន​ទំនុក​ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នកគាំទ្រជាច្រើន ក៏បានបញ្ចេញមតិជាបន្តបន្ទាប់ ដែលបានសរសើរពីសម្រស់របស់តារាស្រីរូបនេះ កាលពីវ័យខ្ទង់២០ឆ្នាំ ដែលមានសម្រស់ដ៏លេចធ្លោមួយ នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angie Chiu 
Angie Chiu 
Angie Chiu 
Angie Chiu កាលពីមុន
Angie Chiu កាលពីមុន
Angie Chiu កាលពីមុន
Angie Chiu កាលពីមុន
Angie Chiu កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]