ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញ Beat The Best បានបញ្ចប់ជាស្ថាពរនូវរដូវកាលទី១ ដែលបានរកឃើញនូវម្ចាស់ជ័យលាភី គឺបេក្ខជនឆ្នើម សួ វិចិត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best មានការចូលរួមគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករក្នុងស្ទូឌីយោទូរទ្សន៍ ហង្សមាស HDTV រីឯក្នុងការឡាយលើហ្វេសប៊ុកវិញក៏ពិតជាមិនធម្មតាដោយចំនួនអ្នកទស្សនាក្រោយបញ្ចប់ភ្លាមៗដល់ទៅជិត 2លាន Views ឯណោះ។

យ៉ាងណាមិញ បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ ម៉េងលី - អ៊ីម ថៃ - សួ វិចិត្រ - ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពមានសមត្ថភាពខ្លាំង តែសម្រាប់ម្ចាស់ពានដែលសម្រេច ដោយការបោះឆ្នោតគាំទ្រពីមហាជននោះគឺបានទៅលើ បេក្ខជនមកពីខេត្តពោធិ៍សាត់ សួ វិចិត្រ

ប្រាក់រង្វាន់ 15,000$ និងក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតធំជាងគេក្នុងស្រុក រស្មីហង្សមាស អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនជាផ្លូវការរបស់ សួ វិចិត្រ ក្នុងទ្រនំដ៏ធំមួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]