កូរ៉េខាងត្បូង៖ តារាចម្រៀង Jimin សមាជិកក្រុម BTS និងតារាសម្តែង Song Joong Ki សុទ្ធតែមានទេពកោសល្យ ស្រស់ស្អាត និងទាន់សម័យ នៃភាពល្បីល្បាញរៀងៗខ្លួន ដែលអ្នកទាំងពីរ សុទ្ធបុគ្គលល្បីជួរមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាក់ស្តែង កាលពីថ្មី ៗ នេះ តារាប្រុសទាំងពីរដួងនេះ ត្រូវបានគេ ប្រទះ ឃើញ ពាក់ឈុតពណ៌ផ្កាឈូកនៃម៉ូដសម្លៀកបំពាក់នៃរដូវកាល Spring-Summer 2022 របស់ប្រេ៊នយក្សដ៏ល្បី Louis Vuitton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការថតរូបទស្សនាវដ្តីនាពេលថ្មីៗនេះ។ អ្នក​ទាំង​ពីរ​បាន​ស្លៀក​ខោ​ក្រណាត់ដែលមានតម្លៃ (១,២៣០ ដុល្លារ)ដូចគ្នា ខណៈ Jimin ពាក់អាវកាក់វាលក្លៀក មានតម្លៃ (២,០៨០ ដុល្លារ) ផ្ទុយពី Song Joong Ki ពាក់អាវពីក្រៅមានតម្លៃ (៣,៧៥០ ដុល្លារ)។

ខណៈពេលដែល  និង បង្ហាញភាពរស់រវើកក្នុងឈុតរបស់ពួកគេ ដែលអ្នកទាំងពីរមើលទៅអស្ចារ្យ និងភាពទាក់ទាញ គ្រាន់តែ Jimin លេងស្ទីលទៅតាម កម្លោះបែបស្ទាយទាន់សម័យតាមវ័យរបស់លោក ខណៈ Song Joong Ki លេងស្ទាយ៍បែបបុរស មានភាពថ្លៃថ្នូរទៅតាមអាយុដូច្នេះដែរ៕

ប្រភព៖ koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]