ថៃ៖ ថ្វីត្បិតតែបានសាងគ្រួសារ ព្រមទាំងមានកូន២នាក់ទៅហើយ ប៉ុន្តែ តារាសម្ដែងស្រី Noey Chotika និងស្វាមី នៅតែអាចរក្សាភាពផ្អែមល្ហែមមិនចេះដាច់ ដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ទៅលើឱកាសពិសេសមួយ ដែលជាខួបស្នេហ៍ ១៣ឆ្នាំ របស់អ្នកទាំងពីរ។
នៅក្នុងនោះដែរ តារាស្រី Noey និងស្វាមី បានរៀបចំយ៉ាងសាមញ្ញ ដោយបានចេញទៅទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយគ្នា ព្រមទាំងបង្ហោះសារអបអរខួប ១៣ ឆ្នាំ ដែលប្រៀបដូចជា ៣ ខែ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ប្ដីប្រពន្ធមួយគូនេះ បានស្រលាញ់គ្នាយូរមកហើយ ប៉ុន្តែ តាមរយៈការបង្ហាញខ្លួនលើកនេះ វាហាក់ដូចជាទើបតែទាក់ទងគ្នាថ្មីៗ ដែលពោរពេញដោយភាពផ្អែមល្ហែម និងអាចបញ្ជាក់ពី ក្ដីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]