ពិភពលោក៖ នៅរសៀលថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២នេះ យោងតាមប្រភពពីសារព័ត៌មាន AFP News Agency បានឲ្យដឹងទេ តម្លៃមាសនៅថ្ងៃនេះបានឡើងថ្លៃដល់ទៅជាង ២០០០ដុល្លារសហរដ្ឋអាមេរិកនៅក្នុង១អោន (រង្វាស់ឯកតា១ounce=៣១gram) ដែលជាការឡើងថ្លៃនៃតម្លៃមាសដ៏ខ្ពស់បំផុតមួយចាប់តាំងពីមានការផ្ទុះសង្រ្គាម និងការប្រឈមមុខដាក់គ្នារវាងអ៊ុយក្រែន និងរុស្សុី។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន និងសម្ពាធទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច បានបន្តដាក់ទម្ងន់ទៅលើប្រទេសរុស្សុី មិនត្រឹមតែមាសត្រូវបានឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែប្រេងនិងឧស្ម័នធម្មជាតិដែលជាផលិតកម្មដ៏សំខាន់ប្រើប្រាស់នៅក្នុងឧស្សាហកម្ម ក៏មានការឡើងថ្លៃនៅតម្លៃទំនិញ ដែលនេះគឺជាឥទ្ធិពលដែលបណ្តាលមកពីការប្រែប្រួលជារួមក្រោយផ្ទុះសង្រ្គាមរវាងរុស្សុី និងអ៊ុយក្រែន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

រូបតំណាង
  ប្រភពពីសារព័ត៌មាន AFP News Agency

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]