ភ្នំពេញ៖ អំឡុងពេលប្រកួតបវរកញ្ញា Miss Teen International Cambodia ក្នុងវគ្គប្រកួតផ្ដាច់ព្រ័តពីកម្មវិធី បានស្វែងរកឃើញម្ចាស់ជ័យលាភីឯកចំនួនពីររូប។ ដោយបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាឆ្នាំ២០២១បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និងបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា២០២២បានទៅលើកញ្ញា សុខ និដាណាត់។ ពិតណាស់ បវរកញ្ញាពីររូបនេះទោះមានអាយុតិច តែបើនិយាយពីភាពក្លាហាន ចំណេះដឹង និងសមត្ថភាពពិតជាខ្លាំងតែម្ដង។
យ៉ាងណាមិញ បើក្រឡេកទៅមើលកញ្ញា សុខ និដាណាត់ ម្ចាស់ជ័យលាភីឯក Miss Teen International Cambodia 2022 គេសម្លឹងឃើញថានាងពិតជាពូកែ ឆ្លាត ហើយថែមទាំងមានរូបរាងស្អាត រូបសម្ផស្សក៏ល្អគន់មានភាពទាក់ទាញ។ មិនតែប៉ុណ្ណោះ ទំឡុងពេលប្រកួតនាងពិតជាធ្វើបានល្អគ្រប់វគ្គ ទើបធ្វើឲ្យនាងទទួលបានតំណាងឯកពីកម្មវិធី MTIC2022យ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្រោយគ្រងមកុដ MTIC2022 កញ្ញា សុខ និដាណាត់ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនអ្នកភ្លឹកលង់នឹងសម្រស់ដ៏ស្រស់សោភានាងសារជាថ្មីម្ដងទៀត ខណៈនាងបានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់កូនក្រមុំតាមបែបប្រពៃណីខ្មែរនោះ។ មិនតែប៉ុណ្ណោះ គ្រប់ឈុតដែលនាងបានស្លៀកសុទ្ធសឹងតែសាកសមនឹងដងខ្លួន ហើយកាន់តែធ្វើឲ្យនាងស្រស់ស្អាតផូរផង់ថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀត បើនិយាយពីមុខមាត់ឃើញថាស្រទន់ស្អាតសាកសមជានារីខ្មែរពិតៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]