ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។

ដោយឡែក ក្នុងឪកាស សម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំមួយនេះ សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៍ថា សម្តេចសង្ឃឹមថាក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ ព្រោះតែ កម្ពុជាយើងអាចសម្រេចសមិទ្ធផលមួយ ដោយលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនាពេលកន្លងមក ហើយក្នុងពេលនេះ កម្ពុជាកំពុងតែប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្តេច មានប្រសាសន៍បន្ថែមថា នៅក្នុងពេលនេះកម្ពុជាយើង នៅកង្វះខាតនូវបរិក្ខារទំនើបៗសម្រាប់ព្យាបាលប្រជាពលរដ្ឋ ប៉ុន្តែប្រទេសកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចូលទស្សនារូបភាពខាងក្រោម៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]