ភ្នំពេញ៖ អាចនិយាយបានថាកញ្ញា ឌី បញ្ញាវិមាលា ជាយុវតីតំបូងគេប្អស់ដែលក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី Miss Teen International Cambodia 2021 ដែលនាងនឹងតំណាងឲ្យយុវតីកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសហ្វីលីពីននាពេលខាងមុខនេះ។ ហើយនាងក៏បានតាំងចិត្តយ៉ាងមុតមាំថានឹងធ្វើឲ្យបានល្អ ជាពិសេសនាងបានកំពុងត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពលើឆាកដ៏អស្ចារ្យផងដែរ។
មួយវិញទៀត គេអាចនិយាយបានថាកញ្ញា ឌី បញ្ញាវិមាលា ពិតជាសាកសមទទួលបាននូវតំណែងឯក Miss Teen International Cambodia 2021 ទោះបីនាងទើបតែមានអាយុ១៤ឆុនាំក៏ពិតមែន។ ម្យ៉ាងនាងមានទាំងសមត្ថភាព ចំណេះដឹង ទេពកោសល្យផ្សេងៗជាច្រើនទៀតផងដែរ។ ក្នុងនោះដែរ ក្រោយគ្រងមកុដរួចមិនបានប៉ុន្មានផង គេឃើញនាងមានការងារច្រើនជាបន្តបន្ទាប់ តាមរយៈការថតម៉ូតផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រិយមិត្តមួយចំនួនធំធ្លាប់តែបានឃើញសម្រស់កញ្ញា ឌី បញ្ញាវិមាលា ផាត់មុខតែងខ្លួនខ្ញង់ៗមានភាពស៊ីវិល័យយ៉ាងឆើតឆាយ ប៉ុន្តែបើក្រឡេកទៅមើលមុខមាត់បវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាឆ្នាំ២០២១រូបនេះ ពេលតែងខ្លួនសាមញ្ញ គ្មានMakeUp ឃើញថាស្រស់សោភា និងទាក់ទាញខ្លាំង។ លើសពីនេះទៅទៀត ស្បែកមុខក៏ម្មត់រលោង គ្មានស្នាមសូម្បីបន្តិច ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរពីនាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]