បរទេស៖ តារាសម្តែងហូលីវូដ Angelina Jolie ត្រូវបានគេរាយការណ៍មកថា បានទៅទស្សនាកិច្ចប្រទេស Yemen ដែលកំពុងតែ ជួបគ្រោះទុរភិក្ស ហែកហួរដោយសារតែសង្រ្គាម បានបណ្តាលឲ្យមានជនភៀសខ្លួន បានផ្លាស់ទីលំនៅ ច្រើនជាង ១សែននាក់។

តួយ៉ាងតារាសម្តែងវ័យ ៤៦ ឆ្នាំរូបនេះ ដែលជាបេសកជនពិសេសរបស់ រអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចុះទៅដល់ទីក្រុង Aden ភាគខាងត្បូងប្រទេស ដើម្បីជួបជាមួយក្រុមគ្រួសារ និងជនភៀសខ្លួននៅទីនោះ ដែលទទួលបានភាពកក់ក្តៅជាខ្លាំង នៃការមកដល់របស់អ្នកស្រីតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ Jolie នឹងទាក់ទាញការយកចិត្តទុកដាក់ចំពោះតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងប្រទេស Yemen ដែលជាប្រទេសក្រីក្របំផុតរបស់ពិភពលោកដូច្នេះដែរ៕

ប្រភព៖ dailymail.

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]