បរទេស៖ តារាទូរទស្សន៍ដ៏ល្បី Kim Kardashian ត្រូវបានគេចាប់អារម្មណ៍ដោយជៀសមិនរួច ខណៈនាងបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Balenciaga ក្នុងរដ្ឋធានីរបស់ប្រទេសបារាំង អំឡុងពេលនាងបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី Fashion Week ប្រចាំឆ្នាំរបស់ទីក្រុងប៉ារីស។
ជាក់ស្តែងតារាស្រីវ័យ ៤១ ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ ចំពោះរាងដ៏ល្បីរបស់នាង ជាមួយនឹង ត្រគៀកធំសាយ ស៊ីគ្នាខ្លាំង ទៅនឹងចង្កេះមួយក្តាប់ ដែលបានធ្វើឲ្យរូបនាង តែងតែជាទីក្រសែភ្នែក អ្នកផងទាំងពួងដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាថ្មីម្តងទៀត អ្នកម្តាយ កូន ៤ រូបនេះ បានបង្ហាញ រាងដែលទាក់ទាញរបស់នាង ជាមួយការលេងស្ទីល ដែលបានយកស្កុក មករុំជុំវិញខ្លួនរបស់នាង ពីចុងជើង រហូតដល់ក បានបញ្ចេញរាង យ៉ាងមានភាពលេចធ្លោជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏បានទាក់ទាញអ្នកចូលរួមកម្មវិធីមួយ ដែលចេះរកនឹកស្ទាយ៍បែបនេះឃើញ ព្រោះមើលទៅពិតជាប្លែក ណាមួយ មនុស្សធម្មតា ក៏នឹកមិនឃើញស្ទាយ៍ដ៏ចម្លែកបែបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]