តារាកម្សាន្ត៖ ជាការពិត រឿងរ៉ាវជីវិតកាលបរិច្ឆេទ ឬទីកន្លែងដែលយើងនឹងទទួលមរណភាពគឺជារឿងដែលមនុស្សម្នាក់ៗមិនអាចគ្រោងទុក នឹងរឹតតែមិនអាចកំណត់ថាពេលដែលយើងត្រូវអស់ជីវិតចេញពីភពផែនដី ព្រោះថានេះជាចំណារព្រហ្មលិខិតដែលបានកំណត់ទុកសម្រាប់មនុស្សម្នាក់។

យ៉ាងណាមិញ នៅដើមឆ្នាំ២០២២នេះ មហាជន និងអ្នកតាមដានព័ត៌មានសិល្ប:កម្សាន្តនៅក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃ ដែលជាអាយដលសំណព្វចិត្តរបស់ពួកគេ ត្រូវបានទទួលម.រ.ណភាព ជម្រាបលាពីប្រិយមិត្ត ដោយគាប់ជួនកន្លែងដែលតារាប្រុសស្រីពីរដួងនោះ គឺសុទ្ធសឹងតែនៅក្នុងទន្លេចៅប្រាយ៉ាដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ លោក Kendo Kulphat កូនកាត់ថៃ-ជប៉ុន ដែលជាតារាបង្ហាញម៉ូតលំដាប់អន្តរជាតិ នiងជាអ្នកផ្សព្វផ្សាយឲ្យផលិតផលល្បីៗលំដាប់ពិភពលោកជាច្រើន ត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹកទន្លេចៅប្រាយ៉ា រហូតបង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង។

តារាប្រុសថៃលោក Kendo Kulphat
  លោក Kendo Kulphat

ដោយឡែកកាលពីពេលថ្មីៗនេះ ជារឿងរ៉ាវដែលកំពុងតែកក្រើកពេញបណ្តាញសង្គម គឺតារាស្រីដ៏ល្បីលំដាប់ប្រទេស អ្នកនាង Tangmo Nida ត្រូវបានគេរកឃើញសា.កស.ពនៅក្នុងទន្លេចៅប្រាយ៉ាដូចគ្នា ខណ:ដែលប៉ូលីសនិងកម្លាំងជំនាញពាក់ព័ន្ធកំពុងតែបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ស្របពេលដែលអ្នកលេងបណ្តាញសង្គ​ម និងហ្វេនៗតារាស្រីរូបនេះ កំពុងតែទទូចស្នើឲ្យរកយុត្តិធម៌ចំពោះរូបនាង៕

តារាស្រីថៃ Tangmo Nida
តារាស្រីថៃ Tangmo Nida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]