ភ្នំពេញ៖ ចុងសប្ដាហ៍ទី១ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់ ដែលចំនួនអ្នកទេសចរបានកើនឡើងវិញ បន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ១៩ ត្រូវបានថយចុះ។
ជាក់ស្តែង ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា កម្ពុជាមានសន្ទុះវិជ្ជមាននៃភ្ញៀវទេសចរឡើងវិញហើយ ដោយស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះល្អឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៤០,០១២នាក់
* រាជធានីភ្នំពេញ ២៤,១០១នាក់
* ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់
* ខេត្តបាត់ដំបង ២០,៥៩០នាក់
* ខេត្តកំពត ១៩,៣៦១នាក់
* ខេត្តសៀមរាប ១៨,៦០៩នាក់
* ខេត្តកែប ៦.៣១៦នាក់
* ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់
* ខេត្តមណ្ឌលគិរី ៥,០៣១នាក់។
យ៉ាងណាមិញ ឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ជាចុងក្រោយ សូមប្រជាជនដែល ធ្វើដំណើរកម្សាន្តសូមកុំភ្លេចអនុវត្តវិធាន៣កុំ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ក្រសួងទេសចរណ៍
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]