បូកគោ៖ ពិតណាស់ កញ្ញា វីរៈ និច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បូករួនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបី តារាស្រីរូបនេះ រៀបការមានស្វាមីទៅហើយក្តី ក៏ទស្សនិកជន នៅតែបន្តតាមដានក៏ដូចជាគាំទ្រ រូបនាងផងដែរ។

យ៉ាងណាមិញ យើងដឹងហើយថា តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងវិញ ឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាខ្លាំងតែម្ដង រាល់ការបង្ហាញខ្លួនរបស់នាងតែងទទួលបានការសរសើរជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាចម្រៀងសាច់សខ្ចី កញ្ញា វីរៈ និច មួយរយៈចុងក្រោយនេះ នាងកាន់តែលេងស្ទាយ៍តែងខ្លួនបញ្ចេញរូបរាងយ៉ាងទាក់ទាញ ជាពិសេស  និយមពាក់អាវមួយកំណាត់ខ្លួនបញ្ចេញចង្កេះក៏ដូចស៊ិចស៊ី ជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះតារាស្រីរូបនេះ  បានបង្ហោះរូបនៅលើបណ្តាញសង្គម បោះតង់តែពីរនាក់ស្វាមី ថតរូបបង្ហាញស្ទាយ៍យ៉ាងទាក់ទាញ អមជាមួយនឹងឈុតខ្មៅរឹបរាង ស៊ិចស៊ីបញ្ចេញខាងលើ បូករួមនឹងទេសភាពមាត់បឹងទៀតនោះ ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង៕   

សូមទស្សនារូបភាពខាងក្រោម៖

វីរៈ និច
វីរៈ និច និងស្វាមី
វីរៈ និច និងស្វាមី
វីរៈ និច និងស្វាមី
វីរៈ និច 
វីរៈ និច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]