ចិន៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងប្រុស លោក​ Hawick Lau ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីតារាស្រី Yang Mi បានធ្វើការបង្ហោះ vlog មួយ ដែលបានទៅកម្សាន្តនៅឯផ្សាររាត្រី ក្នុងទីក្រុង Wuhan កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។

នៅក្នុងនោះដែរ តារាសម្ដែងរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញ ពាក់វ៉ែនតា និងម៉ាស ហើយថែមទាំងបានដើរ​ចូល ទៅ​ក្នុង​ហាង​លក់របស់​ក្មេង​លេង បន្ទាប់​មក ក៏​​បាន​ទៅ​តូប​លក់ដូរ​ តាម​ផ្លូវ​ដើម្បី​ទិញ​ម្ហូបអាហារ ​និង​អង្គុយ​ហូបនៅ​តាម​ផ្លូវ ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលទស្សនិកជនជាច្រើនបានចាប់អារម្មណ៍នោះគឺ នៅពេលដែល លោក Hawick Lau បង្ហាញខ្លួនដើរនៅលើផ្លូវយ៉ាងយូរបែបនេះ ព្រមទាំងមានអ្នកកាន់កាមេរ៉ាតាមថតទៀតនោះ តែបែរជា មិនមានអ្នកដើរឆ្លងកាត់ម្នាក់ណា ស្គាល់លោកថា ជាតារាសម្តែងនោះទេ ដែលផ្ទុយស្រឡះ ពីអតីភរិយារបស់ខ្លួន។ 

មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានប្រៀបធៀបគ្នា នៅលើបណ្ដាញសង្គម ដោយបានបញ្ចេញមតិថា លោក Hawick Lau លែងមានប្រជាប្រិយភាពដូចមុនទៀតហើយ បន្ទាប់ពីលែងលះជាមួយ​ Yang Mi

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Hawick Lau
Hawick Lau
Yang Mi និង Hawick Lau
Hawick Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]