ភ្នំពេញ៖ រីករាយអបអរប្រូម៉ូសិនសម្រាប់ទិវានារីអន្តជាតិ ថែមជូនកាដូពិសេសពី សាមសុង…! រាល់ការទិញស្មាតហ្វូន Samsung Galaxy ម៉ូឌែល៖ M52 5G, M22, M32 និង A03 ចាប់ពីថ្ងៃនេះរហូតរង្វាន់អស់ពីស្តុកនៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេសអតិថិជនទាំងអស់នឹងទទួលបាន៖ កាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅចាំអីទៀត…! រួសរាន់ឡើង! ទិញសម្រាប់អ្នកម៉ាក់ក៏បាន សម្រាប់បងស្រីក៏បាន សម្រាប់ប្អូនស្រីក៏ឡូយ ទិញជារង្វាន់សម្រាប់ខ្លួនឯងក៏កាន់តែអស្ចារ្យ ហើយបើទិញសម្រាប់មនុស្សពិសេសក៏រឹតតែផ្អែមល្ហែមទៀត។ សូមបញ្ជាក់ផងដែរថា រាល់ម៉ូឌែលស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន សាមសុង សុទ្ធសឹងតែជាស្មាតហ្វូនដែលអាចជឿទុកចិត្តបានបំផុត ទាំងគុណភាព និងតម្លៃ។ អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ម៉ូឌែល Galaxy M52 5G, M22, M32 និង A03 មានលក្ខណៈពិសេសលើសពីតម្លៃ លើសពីការរំពឹងទុកដូចជា៖ 

* គុណភាពល្អជាងតម្លៃ (ស្មាតហ្វូនលំដាប់ថវិកាតែមានលក្ខណៈពិសេសអស្ចារ្យមិនធម្មតា)
* អេក្រង់ធំ ភ្លឺ ច្បាស់ត្រជាក់ភ្នែក
* កាមេរ៉ាថតរូបបានច្បាស់ស្អាត
* រាងស្អាតទាក់ទាញទាន់សម័យ ស៊ីវីល័យ
* កម្លាំងថាមពលថ្មកាន់បានយូរ
* ប្រព័ន្ធដំណើរការលឿន មិនឆាប់ឡើងកម្តៅ មិនទាក់ មិនគាំង
* មានការធានាត្រឹមត្រូវ
* ធន់ប្រើបានយូរ
* មានគ្រឿងបន្លាស់គ្រប់គ្រាន់

ជាមួយនឹងលក្ខណៈពិសេសខាងលើទាំងអស់នេះ​ ជាអ្វីដែលអតិថិជនទាំងអស់ប្រាថ្នាចង់បាន និងជាអ្វីដែលក្រុមហ៊ុន សាមសុង ពេញចិត្តនឹងផ្តល់ជូនដល់អតិថិជនទាំងអស់ផងដែរ…! អ៊ីចឹងនៅចាំអីទៀត… វ៉ឺត…វ៉ឺតទៅ…អាល័យតែអែអុញច្រើន…ប្រយ័ត្នអស់ស្តុកទៀតទៅ។  

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។     

*បញ្ជាក់៖ ប្រូម៉ូសិនថែមជូនក្នុងឱកាសនារីអន្តរជាតិដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះ គឺសម្រាប់តែ Galaxy M22, Galaxy M32, Galaxy M52 5G និង Galaxy A03 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជាផ្លូវការតែប៉ុណ្ណោះ៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]