ហុងកុង៖ កាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ យោងតាមប្រភព HK01 បានបង្ហាញថា ឧស្សាហកម្មកម្សាន្តហុងកុង កំពុងតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន នៅពេលដែលសកម្មភាពមួយចំនួន ត្រូវបានរារាំងជាបន្តបន្ទាប់ ដោយសារតែការរីករាលដាលនៃជំ.ងឺកូវីដ១៩។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ បានបង្ហាញទៀតថា ក្រុមហ៊ុនសិល្បៈកម្សាន្ត ស្ទូឌីយោភាពយន្ត និងរោងភាពយន្ត នៅក្នុងទីក្រុងហុងកុង កំពុងប្រឈមមុខនឹងបញ្ហា ព្រោះតែសិល្បករជាច្រើន បានប្រកាសថា ពួកគេបានឆ្លងមេ.រោ.គ ដែលធ្វើឱ្យកម្មវិធី តន្ត្រី និងភាពយន្ត ត្រូវបានលុបចោល ក្នុងរយៈពេល ៣ ខែកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅដើមខែមីនានេះ រោងកុនធំជាងគេចំនួនពីរ នៅក្នុងទីក្រុងហុងកុង បានប្រកាសបិទក្នុងរយៈពេល ៤ថ្ងៃ។ ហើយដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ខាងប្រធានសភាពាណិជ្ជកម្មភាពយន្ត បានសម្តែងការព្រួយបារម្ភ អំពីការដួ.ល.រ.លំ. នៃឧស្សាហកម្មភាពយន្តរបស់ហុងកុង បន្ទាប់ពីមានជំ.ងឺ.រា.ត.ត្បា.ត។ ខណៈក្នុងរយៈពេល ៣ ឆ្នាំមកនេះ រោងកុនចំនួន ១៤ នៅហុងកុង ត្រូវបានបិទ ដែលចំនួននេះ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគតខាងមុខនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]