បច្ចុប្បន្ន គ្នាយើងទៅណាមកណាក៏ត្រូវពាក់ម៉ាស និងមានអាល់កុលជាប់ខ្លួនជានិច្ច ព្រោះករណីវិជ្ជមានអូមីក្រុងមានលេខបីខ្ទង់រាល់ថ្ងៃ សម្រាប់កម្ពុជាយើង។ មកដល់ថ្ងៃនេះហើយ អ្នកឆ្លងជំងឺកូវីដ ១៩ ឬវីរុសអូមីក្រុងភាគច្រើន អាចបណ្ដាលមកពីការមិនប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងមូលហេតុមួយចំនួនទៀត។
១. មិនពាក់ម៉ាស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងមិនពាក់ម៉ាសការពារក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់ (ឧទាហរណ៍ ទីកន្លែងហប់ៗ និងមានមនុស្សច្រើន ពិសេសអ្នកមិនទាន់ចាក់វ៉ាក់សាំង ឬមិនពាក់ម៉ាស) នោះយើងកំពុងទុកខ្លួនឯងស្ថិតក្នុងភាពគ្រោះថ្នាក់ក្នុងការឆ្លងវីរុសអូមីក្រុង។ ហេតុនេះហើយ ទើបក្រសួងសុខាភិបាលបន្តណែនាំឲ្យយើងគ្រប់គ្នាបន្តការពាក់ម៉ាសពេលចេញទៅក្រៅ ទោះជាយើងចាក់វ៉ាក់សាំងរួចគ្រប់ចំនួនក៏ដោយ។
២. មិនចាក់វ៉ាក់សាំង
ត្បិតតែការចាក់វ៉ាក់សាំងបានគ្រប់ដូស មិនធានាថាយើងមិនអាចឆ្លងវីរុសអូមីក្រុងបានក៏ពិតមែន តែក៏អាចកាត់បន្ថយផលវិបាកដែលអាចកើតមានពេលយើងឆ្លងវីរុសដូចជា ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកមន្ទីរពេទ្យ និងហានិភ័យប្រឈមនឹងការស្លាប់ជាដើម។
៣. មិនចាក់វ៉ាក់សាំងដូសជំរុញ
ការចាក់វ៉ាក់សាំងដូសជំរុញតាមការណែនាំពីក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោក ពិតជាសំខាន់សម្រាប់យើងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ឬវីរុសអូមីក្រុង ឬវីរុសបំប្លែងដទៃទៀត។ ដូចនេះហើយ ទោះយើងចាក់វ៉ាក់សាំងបានគ្រប់ពីរដូសក៏ដោយ ក៏មិនត្រូវចោលវ៉ាក់សាំងដូសជំរុញ ដើម្បីការពារសុខភាពដែរ។
៤. មិនថែទាំសុខភាព
កុំថាឡើយ វីរុសកាចដូច កូរ៉ូណា ឬវីរុសអូមីក្រុង សូម្បីតែវីរុសតូចតាចក៏អាចធ្វើឲ្យឈឺបានដែរ បើយើងថែទាំសុខភាពឲ្យបានល្អ។ នៅក្នុងពេលដែលមានវីរុសងាយឆ្លងដូចកូរ៉ូណានេះ គ្នាយើងគប្បីថែទាំសុខភាពទូទៅឲ្យបានល្អដោយការញ៉ាំឲ្យបានគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ ហាត់ប្រាណ និងរក្សាទម្ងន់ឲ្យបានទៅតាមស្តង់ដារ ដើម្បីសុខភាពខ្លួនយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]