រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញការ​មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់។

យ៉ាងណាមិញ យោងតាមប្រសាសន៍របស់ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។ ឯកឧត្តម មានប្រសាសន៍ទៀតថា​ ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធនារីដែល​បានពលីជីវិតនៅពេលបានចេញ​ច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ​បេសសកម្ម​មនុស្សធម៌​នៅក្រៅ គឺ​ជាតិ​តែងដឹង​គុណ និង​យកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព​ និងដឹងគុណ។ ​​​​​ដូច្នេះការយករូបភាពទង់ជាតិ​មកធ្វើ​ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការ​យក​ទង់​ជា​តិ​ខ្មែរទៅ​ច្នៃ​ធ្វើជាម៉ូដសម្លៀកបំពាក់​ អាចជាការប្រមាថ ដូចជា​នៅពេលដែល​គេ​ស្លៀ​ក​ពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏​នៅពេលដែល​សម្លៀក​បំ​ពាក់​នោះ​ប្រឡាក់ អ្នកខ្លះ មិនបានយក​ទៅ​បោក​សម្អាតទេ បែរជាយក​ទៅ​ទុកចោល​ជាដើម​។ ​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ទង់ជាតិប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]