ភ្នំពេញ៖ ខុនដូប្រណីត ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា អមជាមួយនឹងទេសភាពមាត់ទន្លេ និងទិដ្ឋភាពទីក្រុង ដែលព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗ នៃកណ្តាលរាជធានីភ្នំពេញនោះគឺ អគារ MESONGMESONG នឹងត្រូវបានស្គាល់ថាជាអនាគត និងជាការកំណត់នៃរបៀបរស់នៅដ៏លេចធ្លោ នៃស្ថាបត្យកម្មដ៏ប្រណីត ដែលបានទទួលស្គាល់ និងទទួលបានពានរង្វាន់ពិភពលោកផងដែរ។

Wonder Development ជាស្ថានិកនៃគម្រោងអចលនទ្រព្យ MESONG បានរៀបចំព្រឹត្តិការណ៍អបអរការសហការភាពជាដៃគូថ្មីរបស់ខ្លួន ដ៏ជោគជ័យជាមួយនឹងក្រុមហ៊ុន Shanghai Baoye ដែលជាសហគ្រាសរដ្ឋដ៏ធំបំផុត​នៅប្រទេសចិន ក្នុងនាមជាអ្នកម៉ៅការសំខាន់របស់អគារ MESONG កាលពីថ្ងៃទី៤ មីនា កន្លងទៅថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលលក់របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

គួររម្លឹកផងដែរថា សហគ្រាស Shanghai Baoye ត្រូវបានបង្កើតឡើងនៅទស្សវត្សឆ្នាំ១៩៥០ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ China Metallurgical Group និង China Minmetals Corporation ដែលជាសហគ្រាសសំខាន់មួយនៅក្រោមក្រុមហ៊ុន FORTUNE 500

នៅក្នុងពិធីដ៏អធិកអធមនេះ ក៏មានវត្តមានលោកស្រី Gigi Chan អគ្គនាយិការនៃក្រុមហ៊ុន WONDER CAPITAL GROUP ជាមួយ WONDER DEVELOPMENT និងលោក Ben Chin នាយកគម្រោងសាងសង់នៃ WONDER DEVELOPMENT ចូលរួមជាអធិបតី។

រូបភាព

ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់លោក Michael Xiao អគ្គនាយករង នៃសហគ្រាស Shanghai Baoye (Cambodia) Co., Ltd. និងលោក Li Peng Fei រួមជាមួយនឹងប្រធានវិស្វករ ប្រធានគម្រោង នាយកប្រតិបត្តិកំពូលៗ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ ដៃគូអាជីវកម្មទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ។ ក្នុងនោះក៏មានការតាំងបង្ហាញពីសមិទ្ធផលស្ថាបត្យកម្ម និងដំណើរទស្សកិច្ចទៅការដ្ឋានសាងសង់របស់ អគារMESONG ជាលើកដំបូង ដែលញាំងឲ្យយព្រឹត្តិការណ៍កាន់តែមានភាពរស់រវើក។

រូបភាព

លោកស្រីអគ្គនាយិការ Gigi Chan ថ្លែង​ដោយ​​ទំនុក​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ ក្នុង​កម្មវិធីថា៖

សម្ដីលោកស្រីអគ្គនាយិការ Gigi Chan

Shanghai Baoye ជាកំពូលសហគ្រាសក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងនាំមុខគេក្នុងការសាងសង់ទាក់ទងនឹងបរិមាណ និងកម្ពស់នៃគម្រោងធំៗ នឹងចែករំលែកនូវបទពិសោធន៍ និងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងគម្រោងអចលនទ្រព្យធំៗ នៅបរទេស។ ជាក់ស្តែង បទពិសោធន៍គួរឱ្យកត់សម្គាល់នៃសំណង់ធំៗជាច្រើន ដូចជា អគារកម្ពស់៣៣០ម៉ែត្រនៃមជ្ឈមណ្ឌល Zhuhai ដែលជាអគារខ្ពស់ជាងគេនៅ Zhuhai និងអគារម៉ាកាវកម្ពស់៣៦៨ម៉ែត្រនៅ Nanjing Golden Eagle Tiandi Square ជាអគារខ្ពស់បំផុតនៅអាស៊ី ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ផ្កាយ៤ផងដែរ។

លោក Wu Hua Zhong អគ្គនាយកនៃសហគ្រាសស្ថាបន្យកម្មអន្តរជាតិនៃ Shanghai Baoye ថ្លែងយ៉ាងដូច្នេះថា៖ ​

សម្ដីលោក Wu Hua Zhong អគ្គនាយកនៃសហគ្រាសស្ថាបន្យកម្មអន្តរជាតិនៃ Shanghai Baoye
ទិដ្ខភាពការសាងសង់ខុនដូប្រណីត

ទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Wonder Development និងសហគ្រាស Shanghai Baoye បានផ្តួចផ្តើមការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការជាផ្លូវការ តាមរយៈពិធីសម្ភោធដោយចុចប៉ូតុងលើរចនាបទទម្រង់អក្សរ M ដើម្បីមើលឃើញនូវរូបតំណាងនៃអគារ MESONG គំរូគ្រីស្តាល់ដែលបានរចនាយ៉ាងប្រណីតនៅកណ្តាល ដែលជានិមិត្តរូបនៃអនាគតដ៏ភ្លឺស្វាង និងអស្ចារ្យនៃគម្រោង MESONG។ មិនតែប៉ុណ្ណោះក៏មានដំណើរទស្សនកិច្ច ប្រកបដោយវិជ្ជាជីវៈទៅការដ្ឋាន បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៃសំណង់ដ៏ទំនើបរបស់អគារ MESONG

ពិធីសម្ភោធដោយចុចប៉ូតុងលើរចនាបទទម្រង់អក្សរ M 

WONDER DEVELOPMENT នឹងបន្តសហការភាពជាដៃគូដ៏រឹងមាំជាមួយសហគ្រាស យីហោរ និងដៃគូជំនួញល្បីៗជាច្រើនទៀត ដើម្បីពង្រីកបទពិសោធន៍រស់នៅប្រកបដោយគុណភាពរបស់អគារ MESONG ដល់កម្រិតកំពូល។

សូមចូលទៅកាន់គេហទំព័រផ្លូវការ សម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG www.mesong.com

មជ្ឈមណ្ឌលលក់អគារ MESONG៖ SH 09 &10 (1st &2nd Floor) Diamond Twin Tower, វិថីសុភ័ក្រ្តមង្គល កោះពេជ្រ រាជធានីភ្នំពេញ /+៨៥៥ ២៣២៣​ ២២៨៨។

Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិ រួមមានអ្នកវិនិយោគ ដែលមានជំនាញវិជ្ជាជីវៈនៅហុងកុង ដូចជា វិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុនឯកជនដែលមានតម្លៃខ្ពស់។ Wonder Capital Group គឺជាម្ចាស់អាជ្ញាប័ណ្ណ គ្រប់គ្រងទ្រព្យសកម្មប្រភេទទី៩ ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៅហុងកុង ខណៈថ្នាក់ដឹកនាំក្រុមហ៊ុន មានបទពិសោធន៍ខាងវិនិយោគលើអចលនទ្រព្យជាង ២០ ឆ្នាំមកហើយ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

Mr. Keros Ku: + 852 2898 0096 (Hong Kong)
Email: [email protected]
Mr. Tola Lim: +855 2323 2288 (Cambodia)
Email: [email protected]
Head Office: Unit B, 6/F, 9 Queen’s Road Central, Hong Kong
Cambodia Office: Unit 2507-08, Diamond Twin Tower, Sopheak Mongkol Rd., Koh Pich, Phnom Penh. Cambodia Gallery: SH 09 & 10 (1st & 2nd floor) Diamond Twin Tower, Sopheak Mongkol Rd.,Koh Pich, Phnom Penh                                                                             

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]