បរទេស៖ ក្មេងស្រី Shiloh Jolie Pitt កាន់តែមានកម្ពស់កាន់តែខ្ពស់ ធ្វើឲ្យនាងចាប់អារម្មណ៍ជាមួយនឹងជើងដ៏វែងរបស់នាងនៅតាមផ្លូវពេលដើរទិញឥវ៉ាន់ជាមួយម្តាយរបស់នាងគឺ Angelina Jolie កាលពីចុងសប្តាហ៍។

ជាក់ស្តែង Shiloh និង Angelina Jolie ដើរទិញឥវ៉ាន់តាមដងផ្លូវនៃទីក្រុង Los Angeles កាលពីថ្ងៃទី ៤ ខែមីនា។ តារាស្រីរូបនេះស្លៀកខោធម្មតា អាវវែងង ខណៈដែលកូនស្រីវ័យជំទង់របស់នាងស្លៀកខោខ្លី និងអាវក្រណាត់មានមួក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា Shiloh ដែលជាកូនស្រីទីបីរបស់ Angelina និង Brad Pitt នឹងមាន អាយុ ១៦ ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភាខានមុខនេះ តែយ៉ាងណាមិញ គេបានសង្កេតឃើញថា ក្នុងឆ្នាំមុនកម្ពស់របស់នាងបានកើនឡើងយ៉ាងឆាប់រហ័ស។

នៅពេលនាងទៅដើរលើកម្រាលព្រំក្រហមជាមួយម្តាយកាលពីឆ្នាំមុន Shiloh មានកំពស់ត្រឹមតែត្រចៀកម្តាយរបស់នាង ប៉ុន្តែឥឡូវនេះពួកគេទាំងពីរគឺប្រហាក់ប្រហែលគ្នាទៅហើយ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]