រោគសញ្ញាទូទៅនៃវីរុសកូវីដ-១៩ មានដូចជាក្ដៅខ្លួន ឈឺខ្លួនប្រាណ ឈឺសាច់ដុំ និងក្អកជាដើម។ ប៉ុន្តែ ថ្មីៗនេះអ្នកជំនាញបានរកឃើញថា អ្នកដែលឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងBA.2 អាចចេញរោគសញ្ញាដែលពាក់ព័ន្ធនឹងពោះវៀនមួយចំនួនទៀតដែរ។
១. ចង្អោរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញាទូទៅមួយនៃវ៉ារ្យង់អូមីក្រុងBA.2 គឺអាការៈចង្អោរ។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា វីរុសនេះអាចធ្វើដំណើរទៅផ្នែកផ្សេងៗនៃរាងកាយរបស់យើង។ ដូច្នេះហើយ បញ្ហាដែលទាក់ទងនឹងពោះវៀន ក៏អាចកើតមានជាទូទៅលើអ្នកដែលឆ្លងវីរុសបំប្លែងថ្មីនេះដែរ។
២. រាករូស
ទន្ទឹមនឹងនេះដែរ អាការៈរាករូសកើតឡើងជាញឹកញយលើអ្នកដែលឆ្លងវីរុសកូវីដ-១៩ប្រភេទដែលតា។ យ៉ាងណាមិញ អ្នកជំនាញបានព្រមានថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទBA.2 ក៏អាចជួបប្រទះបញ្ហារាករូសដូចគ្នា។ ហេតុនេះហើយ អ្នកជំងឺគួរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។
៣. ក្អួត
រោគសញ្ញាមួយទៀត គឺក្អួត។ អាការៈនេះអាចកើតឡើងដោយសារតែបញ្ហាពោះវៀន នៅពេលដែលរាងកាយមិនអាចរំលាយអាហារបានល្អ។
៤. ហើមពោះ និងក្រហាយទ្រូង
លើសពីនេះ ការឈឺពោះក៏ជារោគសញ្ញានៃវ៉ារ្យង់BA.2។ បញ្ហាពោះវៀនដែលកើតឡើង នៅពេលដែលវីរុសប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់រាងកាយ ដែលបណ្ដាលឲ្យមានរោគសញ្ញាទាក់ទងនឹងការរំលាយអាហារ។ មួយវិញទៀត អាការៈក្រហាយទ្រូងក៏អាចជារោគសញ្ញានៃវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងBA.2 ដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]